សម្តេច ហ៊ុន សែន ស្នើផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ
- 2019-05-08 03:51:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ស្នើផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ
ចន្លោះមិនឃើញ
នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលិខិតទូលថ្វាយស្នើសុំព្រះមហាក្សត្រ ផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី។
ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា ការស្នើសុំផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងខាងលើនេះ គឺផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ដោយបានពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការ ព្រមទាំងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យមានដំណើរការល្អប្រសើរ៕