រដ្ឋមន្រ្តី​មហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីប្តូរផ្លាស់មុខ​តំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃ១០​ឧសភា

  • 2019-05-08 06:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រៀបចំ​ពិធី​ប្រកាស​ផ្ទេរភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរងនៃខេត្ត​បន្ទាយមានជ័យ នឹងធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​ ក្រោម​អធិបតីភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ នេះ​បើតាម​សេចក្តី ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ។

សូមជម្រាប​ថា នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើលិខិត​ទូលថ្វាយ​ស្នើសុំ​ព្រះមហាក្សត្រ ផ្ទេរភារកិច្ច​លោក សួន បវរ ពីអភិបាលខេត្ត​បន្ទាយ​មានជ័យ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី។

លោក សួន បវរ
ក្នុងលិខិតនោះ សម្តេច​បានគោរព​ស្នើសុំតែងតាំង​លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ឡើងធ្វើជាអភិបាលខេត្តជំនួសលោក សួន បវរ វិញ។ ហើយ​ស្នើសុំផ្ទេរបញ្ចូលលោក​ឧត្តមសេនីយ៍ឯក គឹង វណ្ណៈ នៃ​ក្របខណ្ឌ​មន្រ្តីនគរបាលជាតិកម្ពុជា មកជា​មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដើម្បីមាន​ឧបនិស្ស័យ​តែងតាំងមុខតំណែង​ជាអភិបាលរងខេត្តបន្ទាយ​មានជ័យ។
លោក ស៊ុំ រាត្រី

ប្រមុខ​រាជរដ្ឋាភិបាល​លើកឡើង​ថា ការស្នើសុំផ្ទេរភារកិច្ច និង​តែងតាំង​មុខតំណែង​ខាងលើនេះ គឺផ្អែកតាមសេចក្តីត្រូវការ​ចាំបាច់របស់​រាជរដ្ឋាភិបាល ដោយបាន​ពិនិត្យ​ទៅលើ​លក្ខណៈ​សម្បត្តិ សមត្ថភាព និង​បទពិសោធន៍ការងាររបស់​មន្រ្តី​រាជការ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឱ្យមាន​ដំណើរការ​ល្អប្រសើរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;