​​​អាយុ​ក្បែរ ៥០ ​ហើយ ចាំងគីម នៅតែក្មេងល្ហក់ដូច ១៦ ឆ្នាំ​មុន

  • 2019-05-08 06:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជើង​ចាស់​របស់​កូរ៉េ​ Lee Young Ae ដែល​គេ​ស្គាល់​ថា​ជា​តួ​អង្គ ចាំងគីម ដ៏​ល្បី​មួយ​រូប​នោះ បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​លើ​វិបសាយ​​ក្នុង​ស្រុក Korean Naver ​បន្ទាប់​ពី​រូបភាព​ថ្មីៗ​ចុង​ក្រោយ​របស់​តារា​រូប​នេះ ត្រូវ​បាន​បង្ហោះ​លើ​អ៊ីនធឺណិត។

មហាជន​ជា​ច្រើន​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ ពេល​បាន​ដឹង​ថា​សម្រស់​របស់​ Lee Young Ae មិន​មាន​ផ្លាស់​ប្ដូរ​ខ្លាំង បើ​ប្រៀប​នឹង​ ១៦ ឆ្នាំ​ពេល​ដែល​ខ្សែ​ភាពយន្ត​ "ជីវិត​នាង​ចាំង​គីម" ចាក់​បញ្ចាំង។

មាន​វ័យ ៤៨ ឆ្នាំ​ទៅ​ហើយ​ Lee Young Ae នៅ​តែ​អាច​រក្សា​សម្រស់​​ស្បែក​មុខ​ឲ្យ​​ស​រលោង​បាន​​ល្អ។ ទោះ​បី​ជា​នៅ​កៀន​ភ្នែក និង​មាត់​​មាន​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​បន្តិច​មែន ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្រស់​ ចាំងគីម ខ្លាំង​ប៉ុន្មាន​ឡើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

;