Rodtang ផ្ញើ​ពាក្យ​មួយឃ្លា​ជូន សុខ ធី មុន​ប៉ះ​គ្នានៅ ONE

  • 2019-05-09 09:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rodtang កីឡាករ​កំពុង​ឡើង​កូដ​របស់​ថៃ នឹងត្រូវ​ប៉ះ​អ្នកប្រដាល់​គុនខ្មែរ សុខ ធី នៅ​ក្នុងព្រឹត្តិការណ៍ WARRIORS OF LIGHT របស់ ONE Championship នៅ​រាជធានី​បាងកក ប្រទេស​ថៃ នាថ្ងៃ​ទី១០ ខែឧសភា​ស្អែកនេះ (ចាប់ផ្ដើម​ពីម៉ោង ៦កន្លះ​ល្ងាច)។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ [ខ្លីៗ] និង​អ្នកសារព័ត៌មាន​កម្ពុជា​ Rodtang បាន​ផ្ដាំផ្ញើ​ទៅ​កាន់​សុខ ធី ថា៖ "សួស្ដីកាកា! សូម​បញ្ចេញ​ឲ្យ​អស់​ រាល់​អ្វី​ដែល​អ្នកមាន ដើម្បី​ប្រកួត​ក្នុង​​សង្វៀន​ជាមួយ​ខ្ញុំ។ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នកទស្សនា ជក់ចិត្ត​នឹង​ការប្រកួត​របស់​យើង​ទាំង២"​។

បន្ថែម​លើ​នេះ Rodtang បាន​សរសើរ​សុខ ធី ថា​ជា​អ្នកប្រដាល់​ពោរពេញ​ដោយ​ថាមពល និង​មាន​ក្បាច់​ស្រដៀង​នឹងខ្លួន។ យ៉ាងណាក្ដី អ្នកប្រដាល់​រហស្សនាម​មនុស្ស​ដែក ឬរថក្រោះ​រូបនេះ ក៏បញ្ជាក់ដែរថាខ្លួន​នឹង​ព្យាយាម​វាយ​ឲ្យ​ឈ្នះ​ដោយ​សន្លប់ ព្រោះ​ការ​ប្រកួត​នេះ ប្រៀប​ដូច​ជា​ស្ពាន​ចម្លង​ទៅកាន់​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នា​ពេល​ឆាប់ៗ​ខាងមុខ​ផងដែរ។ មួយ​វិញ​ទៀត Rodtang ក៏​អះអាង​ដែរថា ត្រូវ​តែឈ្នះ​ប្រកួត​នេះ​ ដើម្បី​អ្នកគាំទ្រ និងប្រទេស​របស់​ខ្លួន​ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT ធ្វើ​ឡើង​នៅ Impact Arena ជាយ​រាជធានី​បាងកក នា​ថ្ងៃទី១០ ខែឧសភា ចាប់ពីម៉ោង ៦កន្លះ​ល្ងាចតទៅ​ ដែល សុខ ធី និង Rodtang ប្រកួត​គូទី ៩។ ការប្រកួត​នេះ មានការផ្សាយ​បន្តផ្ទាល់​តាមរយៈ YouTube និង App របស់ ONE Championship៕

អត្ថបទ៖ ឈិន មិថុនា

;