សម្តេច ស ខេង៖ បើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​កាលពីឆ្នាំ​២០១៣​ជោគជ័យ គឺជា «បដិវត្តន៍​ផ្កាឈូក»

  • 2019-05-10 08:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ប្រសិន​បើការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅកម្ពុជា កាលពី​ឆ្នាំ២០១៣​​ បាន​ទទួល​ជោគជ័យ នោះ​នឹង​ត្រូវបានគេ​ហៅថា​ជា «បដិវត្តន៍​ផ្កាឈូក ឬ​បដិវត្តន៍​ផ្កាកុលាប»។ ការ​ថ្លែងនេះ ធ្វើឡើង​ ក្នុង​ពិធី​ប្រកាស​ផ្ទេរភារកិច្ច និងតែងតាំង​មុខ​តំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេចក្រឡាហោម​បានបញ្ជាក់​ថា ការ​ធ្វើបដិវត្តន៍​ពណ៌នេះ នៅ​ប្រទេសខ្លះ​ជោគជ័យ និង​ប្រទេសខ្លះ​មិន​ជោគជ័យ ដោយឡែក​នៅកម្ពុជា គឺ​បរាជ័យហើយ។

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កុំចង់​សាកល្បង​ម្តងទៀត បរាជ័យ​ហើយ​នៅឆ្នាំ​២០១៣ ពេលហ្នឹង​ហើយ​បដិវត្តន៍​ពណ៌​នោះ។ រឿងអីមិន​ថា​ពណ៌ ពីព្រោះ​អី យកផ្កា​កុលាប យក​ផ្កាឈូក ទៅឱ្យ​កងរាជអាវុធហត្ថ ទៅឱ្យ​កងនគរបាល​ជាតិ ឈរ​យាម​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់។ ពេល​ហ្នឹង អាវុធហត្ថ នគរបាល​យកទៅ ហើយ​បដិវត្តន៍ពណ៌​ហ្នឹង​ទទួល​ជោគជ័យ​ទៀត អាហ្នឹង​គេហៅ​បដិវត្តន៍​ផ្កាឈូក បដិវត្តន៍​ផ្កា​កុលាប។ ប៉ុន្តែ​កងទ័ព និង​នគរបាល​អត់យក»។

ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ បាន​អំពាវនាវ​ឱ្យមានការ​រួបរួមគ្នា​ដើម្បីពង្រឹងប្រជាធិបតេយ្យ ហើយកុំនាំគ្នាបំផ្លាញ​ប្រជាធិបតេយ្យ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;