សុខ ធី សូមទោស​ជនរួមជាតិ ក្រោយ​ចាញ់ Rodtang

  • 2019-05-10 15:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់គុនខ្មែរ សុខ ធី ហៅកាកា បានប្រកួត​ចាញ់កីឡាករ​លំដាប់កំពូល​ថៃ Rodtang Jitmuangnon ត្រឹមទឹកទី២​ ក្នុងព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នារាត្រីថ្ងៃទី១០ ខែឧសភានេះ។ ក្រោយប្រកួត​ចាញ់ កីឡាករ​វ័យ ២១ឆ្នាំ មកីខេត្តបន្ទាយមានជ័យរូបនេះ បាន​សូមទោស​អ្នកគាំទ្រ​ចម្ងាយ ដែល​មិន​អាច​យកជ័យជម្នះជូនជាតិ​បាន។

ក្លឹប Cambodian Top Team របស់​សុខ ធី បាន​បញ្ជាក់យ៉ាងខ្លី ថា៖ "សុខ​ ធី លើកដៃសុំទោសបងប្អូនពីចម្ងាយ ដែលធ្វើមិនបានល្អ"។

សូមបញ្ជាក់ថា សុខ ធី បាន​រង​របួស​ជើង​ មិនអាច​ដើរ​បាននោះទេ ពេល​ចប់ការប្រកួតភ្លាមៗ បន្ទាប់ពីត្រូវ Rodtang ទាត់​សន្ធាប់​យ៉ាងខ្លាំង តាំងពីទឹកទី១ រហូត​អាជ្ញាកណ្ដាល​បញ្ឈប់។

នេះជាបរាជ័យជាថ្មីម្ដងទៀតរបស់ សុខ ធី នៅ​សង្វៀន ONE Championship បន្ទាប់ពីចាញ់ Lerdsila ២ដង កាលពីឆ្នាំ២០១៨។

ព័ត៌មាន​បន្ថែម ជុំវិញការប្រកួតនេះ [ខ្លីៗ] នឹងផ្សាយជូនបន្តទៀត៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;