រឿងគួរឲ្យចាប់អារម្មណ៍ ៣ លើសង្វៀន ONE: WARRIORS OF LIGHT នៅប្រទេសថៃ
- 2019-05-12 03:30:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងគួរឲ្យចាប់អារម្មណ៍ ៣ លើសង្វៀន ONE: WARRIORS OF LIGHT នៅប្រទេសថៃ
ចន្លោះមិនឃើញ
សង្វៀន ONE: WARRIORS OF LIGHT នាថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ ក្រុងបាងកក បានទាក់ភ្នែកអ្នកតាមដានជាច្រើនប្រទេស ក្នុងនោះក៏មានអ្នកគាំទ្រពីកម្ពុជាជាច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ មានរឿងគួរឲ្យចាប់អារម្មណ៍ ចំនួន ៣ ដែលមានដូចខាងក្រោម៖
១. កីឡាករគុនខ្មែរ សុខ ធី សន្លប់ជាលើកដំបូងក្នុងអាជីព ក្រោយចាញ់ Rodtang នៅទឹកទី២
ជើងខ្លាំងតំណាងឲ្យកម្ពុជា សុខ ធី ហៅ កាកា ចុះចាញ់ត្រឹមទឹកទី២ បន្ទាប់ពី Rodtang ទាត់បំបែកកង់ចុងទឹកទី១ និងបន្តទៅប្រកួតលែងកើតនៅដើមទឹកទី២។ កាកា មិនអាចបន្តការប្រកួតទៀតបានទេ ក្រោយពីការទាត់សន្ធាប់របស់កីឡាករប្រដាល់ថៃដែលមានរហស្សនាមថា «The Iron Man» នៅដើមទឹកទី២។ បន្ទាប់ពីការប្រកួត សុខ ធី បានថ្លែងថា ៖« Rodtang គេនៅកម្រិត A យើងបានត្រឹម B ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំបានវ៉ៃជាមួយជើងខ្លាំងលំដាប់ A របស់ប្រទេសថៃ គឺ ល្អណាស់។ ខ្ញុំដឹងពីចំណុចខ្វះខាតត្រូវហ្វឹកហាត់បន្ថែមឲ្យខ្លាំងដូចគេ។ ខ្ញុំនឹងប្រើពេល ២ ទៅ ៣ ឆ្នាំទៀតដើម្បីដល់កម្រិតនេះ»។ ជាមួយគ្នានោះ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់ថា Rodtang ល្អ លឿន និង រឹងខ្លាំង ហើយគេសឹងលំដាប់លេខ១នៅស្រុកថៃ និង ជាលំដាប់លេខ១ក្នុងពិភពលោកដែរក្នុងប្រភេទគីឡូនេះ។ លោកបញ្ជាក់ថា តាមពិតចុងទឹកទី១ គឺឈឺធ្ងន់ទៅហើយ ប៉ុន្តែទឹកចិត្តកីឡាករនៅស៊ូទៀតមិនចុះចាញ់ងាយៗ។
Nong-O Kaiyanghadao នៅតែរក្សាខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ដោយឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករសញ្ជាតិជប៉ុន Hiroaki Suzuki នៅសង្វៀន ONE: WARRIORS OF LIGHT។ ដោយចាប់ផ្ដើមទឹកដំបូង Nong-O បានគ្រប់គ្រងស្ថានការយ៉ាងល្អដោយការទាត់ចំដើមទ្រូង របស់ Hiroaki ជាច្រើនជើង ដែលធ្វើឲ្យកក្រើករេញ Impact Arena នាក្រុងបាងកក។ Hiroaki កាន់តែដើរចូលកាន់តែត្រូវរន្ទះជើងរបស់ Nong-O ដែលជើងខ្លាំងម្ចាស់ខ្សែក្រវាត់៣នៅសង្វៀន Lumpinee របស់ថៃ។ នៅទឹកទី២ មិនខុសទឹកទី១ ទេ ដោយកីឡាករសញ្ជាតិជប៉ុនវ័យ ៣៤ឆ្នាំ នៅតែដើរចូលវាយដដែលដើម្បីយកពិន្ទុវិញ ប៉ុន្តែនៅតែរងការទាត់ពេញទំហឹងរបស់ Nong-O រួមទាំងកណ្ដាប់វ៉ៃការពារទៀតផង។ ពេលអ្នកក្បាច់គុនជនជាតិជប៉ុន ដើរចូលកាន់តែច្រើន កាន់តែរងគ្រោះថ្នាក់ពីសំណាក់អ្នកលេងមួយថៃរបស់ម្ចាស់ផ្ទះ។ Nong-O បានវ៉ៃបក និងទាត់ឲ្យ Hiroaki ដួលម្ដងម្កាលទៀតផង។ លទ្ធផលសម្រេចចុងក្រោយ កីឡាករជប៉ុនមិនអាចដណ្ដើមខ្សែក្រវាត់ពីកីឡាករថៃបានឡើយ។
៣. កីឡាករថៃ Petchdam Petchyindee Academy គ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Champions*
Petchdam Petchyindee Academy បានក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champions ក្រោយឈ្នះកីឡាករសញ្ជាតិអាល់ហ្សេរី Elias Mahmoudi។ ចូលទឹកទី១ Elias បានច្រឡំប្រើកែងដាក់កីឡាករម្ចាស់ផ្ទះ ដែលធ្វើឲ្យអាជ្ញាកណ្ដាលពិន័យកាតលឿងកាត់ពិន្ទុ។ បន្ទាប់មក Elias ខំដើរចូលវ៉ៃដើម្បីស្ដារពិន្ទុ ប៉ុន្តែ Petchdam ដកថយវាយបកចូលមួយៗយ៉ាងដំណំដែរ។ Elias មិនខ្លាចនឹង Petchdam ទេ ដោយដើរចូលវ៉ៃនិងប្រើក្បាច់ រវ៉ែញឹកញាប់ ប៉ុន្តែ Petchdam ទាត់កាត់ និងប្រើកណ្ដាប់ដៃឆ្វេងបានល្អនៅទឹកទី ២, ៣ និង ទឹក៤។ នៅដើមទឹកទី៥ Petchdam បានទាត់ជើងឆ្វេងរបស់ខ្លួនចំក្បែរប្រដាប់ការពាររបស់ Elias។ ហើយ Elias ត្រូវសម្រាក ៣ នាទីដើម្បីពិនិត្យមើលថាតើអាចប្រកួតបានទៀត ឬ យ៉ាងណា។ ទីបំផុតចៅក្រមសម្រេចឲ្យ Petchdam Petchyindee Academy ឈ្នះការប្រកួត ក្រោយ Elias មិនអាចបន្តការប្រកួតបាន៕