ឧត្តមសេនីយ៍ឯក​វៀតណាម ​ប្រាប់​លោក ហ៊ុន ម៉ាណែត​ថា ប្រទេស​ទាំង២ មាន​ប្រវត្តិសាស្រ្ត​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ

  • 2019-05-16 02:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 102

ចន្លោះមិនឃើញ

ឧត្តមសេនីយ៍ឯក ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្រ្តីទី១ ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បាន​លើកឡើង​ថា ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ជា​ប្រទេស​ជិតខាង និងមាន​ប្រវត្តិសាស្រ្ត​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ប្រទេស​រៀងៗ​ខ្លួន។ លោក​ថ្លែង​ដូច្នេះ​ទៅកាន់​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង កង​យោធនពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​ ​ក្នុង​ជំនួប​គ្នាមួយ​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩។

ឧត្តមសេនីយ៍​ឯក ផាន វ៉ាន់ហ្សាង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ​នៃកងទ័ពជើងគោក​កម្ពុជា ក្នុង​ឱកាស​ឧត្តមសេនីយ៍​ឯក និង​គណៈប្រតិភូ បំពេញ​បេសកកម្ម​ផ្លូវការ​នៅក្នុង​ប្រទេស​វៀតណាម។

លោក​បន្ត​ថា កងទ័ព​ប្រជាជន​វៀតណាម នៅតែ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​កងយោធពលខេមរភូមិន្ទ និង​បន្ត​គាំទ្រ​កងយោធពល​ខេមរភូមិន្ទ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យោធិន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ ដល់​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​វៀតណាម​ដែល​បាន និង​បន្ត​គាំទ្រ​ដល់​កងយោធពលខេមរភូមិន្ទ ទាំងក្នុង​សម័យ​សង្គ្រាម និងពេល​បច្ចុប្បន្ន។ លោក​ឧត្តមសេនីយ៍​ឯក មាន​ជំនឿថា​ដំណើរ​ទស្សនកិច្ច​នេះ នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែម​ទៀត៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;