គ្រាន់តែ​រឿង​សំរាម​ ហ្វីលីពីន ដក​អ្នក​ការទូត​ចេញពី​ប្រទេស​កាណាដា

  • 2019-05-16 03:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ

ប្រទេស​ហ្វីលីពីន កាលពី​យប់មិញ បាន​ហៅ​ឯកអគ្គរដ្ឋទូត និង​អគ្គកុងស៊ុល​ប្រចាំ​នៅ​ប្រទេស​កាណាដា​ត្រឡប់មក​វិញ បន្ទាប់ពី​កាណាដា ខកខាន​មក​យក​សំរាម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Teodoro L Locsin Jr រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហ្វីលីពីន នៅថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។

រូបថត៖ វេបសាយ Rappler

លោក​បាន​សរសេរ​នៅលើ​បណ្តាញ​ Twitter យ៉ាងដូច្នេះ​ថា៖ «កាណា​ដា បាន​ខកខាន (យក​សំរាម) នៅថ្ងៃផុត​កំណត់​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩។ ហើយ​យើងនឹង​មិនដាក់​មន្រ្តីការទូត​នៅ​កាណាដា​វិញឡើយ រហូតដល់​សំរាម​ត្រូវបាន​បញ្ជូន​ទៅវិញ»។

ក្រុង​ម៉ានីល បាន​ប្រកាស​កាលពី​សប្តាហ៍មុន​ថា កាណាដា បាន​យល់ព្រម​យក​សំរាម​ ៦៩កុងតឺន័រ​ដែលបាន​បញ្ជូន​ខុសដៅ​មក​ហ្វីលីពីន​ត្រឡប់​ទៅវិញ។ ចំពោះ​ថ្លៃដឹក​នេះ គឺខាង​កាណាដា ជាអ្នក​រ៉ាប់រង​ចំណាយ​ទាំងអស់។

​សំរាម​ជាង ១០០កុងតឺន័រ ដោយរួមមាន ដបប្លាស្ទីក, ថង់ កាសែត និង​កន្ទោបជាដើមនោះ ត្រូវបានគេដឹងថា បាន​ដឹកចេញពី​កាណាដា ទៅ​ហ្វីលីពីន ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៤។

កាលពីខែ​មេសា​កន្លងទៅ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានគំរាម​ធ្វើ​សង្គ្រាម​នឹង​កាណាដា ជុំវិញ​រឿង​សំរាម​នេះ។ «ពួកគេ (កាណាដា) គួរតែយកសំរាមទៅវិញ ឬខ្ញុំនឹងនឹង​បញ្ជូនទៅវិញ ខ្ញុំនឹងចាក់សំរាមនៅទីនោះ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;