​៥​ ​ទៅ ១០ ឆ្នាំខាងមុខ​ ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​ នឹងរីកខ្លាំង

  • 2019-05-16 09:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សម្រាប់​រយៈពេល​ ​៥​ ​ទៅ ១០ ឆ្នាំខាងមុខ​ ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​ ​នៅតែ​បន្ត​រីកចម្រើន​ ​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​យល់ដឹង​កាន់តែ​ច្បាស់​ពី​ការរស់នៅ​តាម​បែប​ទំនើបនិយម​ ​ព្រមទាំង​ងាក​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​។ នេះជាការលើកឡើងរបស់​លោក​ ​ខន​ ​គង្គា​ ​អគ្គនាយក​របស់​ក្រុម​ហ៊ុន ​ERA​ ​CAMBODIA​ ​ក្នុង​ពិធី​ចាប់ផ្តើម​ដំណើរការ​លក់​​គម្រោង​ខុន​ដូ​ទីពីរ​ ​URBAN​ ​VILLAGE​ ​PHASE​ ​II​ ​របស់​គម្រោង​ ​URBAN​ ​VILLAGE​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

រូបតំណាងគម្រោង​ ​URBAN​ ​VILLAGE
​លោក​បាន​កត់សម្គាល់​ថា​ ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​សម្រាប់​ដើមឆ្នាំ ២០១៩​ ​មានការ​កើនឡើង​ខ្លាំង​ ​ជាពិសេស​គម្រោង​ខុន​ដូ​របស់​ ​ERA​ ដែល​មា​ន​អតិថិជន​ច្រើន​ជាវ​ទាំង​ជនជាតិ​ខ្មែរ​ ​និង​បរទេស​។​

សូម​ជម្រាប​ថា ​គម្រោង​ ​URBAN​ ​VILLAGE​ ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​មហាវិថី​សម្ដេច​ហ៊ុន​ ​សែន​ ​ឬ​ផ្លូវ៦០ម៉ែត្រ​។​ ​លក្ខណៈ​ពិសេស​នៃ​គម្រោង​​នេះ រួម​មាន​ ​Office​ ​Space​ ​រោងភាពយន្ត​ ​កន្លែង​ជិះ​ស្គី​ ​ហាង​កាហ្វេ​ ​និង​មាន​ការ​រៀបចំ​ជា​សហគមន៍​មួយ​ដែល​ផ្ដល់​ងាយស្រួល​ដល់​ការ​ធ្វើការ​ ​និង​ការរស់នៅ​កាន់តែ​ទំនើប​។​

ERA​ ​គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អចលនទ្រព្យ​លំនៅ​ដ្ឋាន​ដ៏​ល្បីល្បាញ​ដំបូង​គេ​បង្អស់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ ​ដែល​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​អចលនទ្រព្យ​លើ​ផ្នែក​ផ្សេង​ៗ​គ្នា​រួមមាន​៖​ ​ប្រតិបត្តិ​ការ​អចលនទ្រព្យ​ ​ឯកជន​ ​និង​សាធារណៈ​ ​ការជួល​លំនៅ​ដ្ឋាន​ ​ការ​ធ្វើ​ទីផ្សារ​ ​ការគ្រប់គ្រង​ ​និង​ ​សេវាកម្ម​ការវាយតម្លៃ​៕​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;