ទម្លាយ​ឲ្យដឹង​ប្រាក់​ខែ​អ្នកកីឡាកាស WWE ល្បីៗ​ ១០រូប នៅសង្វៀន Raw និង Smackdown

  • 2019-05-17 07:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Mirror អង់គ្លេស បាន​ឲ្យ​ដឹង​ថា Brock Lesnar គឺ​ជា​កីឡាករ​​ប្រចាំ​សង្វៀន WWE ដែល​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ​បំផុត។

Brock Lesnar មាន​ប្រាក់​ប្រចាំ​ឆ្នាំ​គោល​ចំនួន ១២​លាន​ដុល្លារ។ នេះ​មិន​រាប់​បញ្ចូល​​ទាំង​ថ្លៃ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន ៥០​ម៉ឺន​ដុល្លារ​ក្នុង​១​ប្រកួត និង​ការ​លក់​សម្ភារៈ​កីឡា​ផ្សេង​ទៀត​នោះ​ឡើយ។

ចំណែក​ឯ​ចំណាត់​ថ្នាក់​ទី​២​បាន​ទៅ​លើ John Cena ដែល​មាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ៨,៥​លាន​ដុល្លារ។ កីឡាករ​វ័យ​៤១​ឆ្នាំ​រូប​នេះ ក៏​ទទួល​បាន​ថ្លៃ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​ដូច​ទៅ​នឹង Brock Lesnar ផង​ដែរ រួម​ទាំង​ថ្លៃ​លក់​សម្ភារៈ​កីឡា​ចំនួន ៥% ពី​ក្រុមហ៊ុន។

ខាង​ក្រោម​នេះ​ជា​បញ្ជី​រាយ​ឈ្មោះ និង​ប្រាក់​ប្រចាំ​ឆ្នាំ​របស់​កីឡាករ WWE៖

១. Brock Lesnar (១២​លាន​ដុល្លារ)

២. John Cena (៨,៥​លាន​ដុល្លារ)

៣. Roman Reigns (៥​លាន​ដុល្លារ)

៤. Randy Orton (៤,៥​លាន​ដុល្លារ)

៥. AJ Styles (៣,៥​លាន​ដុល្លារ)

៦. Seth Rollins (៣​លាន​ដុល្លារ)

៧. The Miz (២,៥​លាន​ដុល្លារ)

៧. Triple H (២,៥​លាន​ដុល្លារ)

៧. Undertaker (២,៥​លាន​ដុល្លារ)

១០. Dean Ambrose (២​លាន​ដុល្លារ)

ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី
;