ថៃ ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​រថពាសដែក​ជិត ៤០​គ្រឿង ពី​អាមេរិក

  • 2019-05-17 08:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ បាន​ឈានដល់​កិច្ច​ព្រមព្រៀង​ទិញរថពាសដែក Stryker ចំនួន៣៧​គ្រឿង តម្លៃ​សរុប ៨០​លានដុល្លារ ពី​សហរដ្ឋ​អាមេរិក​ហើយ។ នេះ​បើតាម​ការចុះផ្សាយ​របស់​បាងកក​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅ។

រថពាសដែក Stryker (រូបថត៖ វិបសាយ Army Technology)
ប្រភព​យោធា​ថៃ បាន​ឱ្យដឹង​ថា ការ​សម្រេច​កិច្ចព្រមព្រៀង​នេះ ធ្វើឱ្យថៃ​ក្លាយ​ជាប្រទេស​ទី១ ដែល​អាមេរិក​លក់​រថពាសដែក​ប្រភេទ​នេះ​ឱ្យ។ រថពាសដែក​កង់៨ M1126 Stryker ត្រូវបាន​ចាត់ចូល​ថ្នាក់​លំដាប់​ពិភពលោក ហើយត្រូវបាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ជាច្រើន។ មិនតែ​ប៉ុណ្ណោះ កងទ័ព​អាមេរិក នៅតែ​បន្ត​ប្រើប្រាស់​រថពាស​ដែក​ប្រភេទ​នេះ រហូត​ដល់​ឆ្នាំ​២០៣០។

សារព័ត៌មាន​ថៃ​ខាងលើ ក៏បាន​ឱ្យដឹងដែរ​ថា កញ្ចប់​លុយ ៨០លាន​ដុល្លារ​នេះ បូក​បញ្ចូល​ទាំង​ប្រព័ន្ធ​ទំនាក់ទំនង, សព្វាវុធ, រោង, ការ​អនុវត្ត​ជាក់ស្តែង, គ្រឿងបន្លាស់ និង​តំហែទាំ។ លើសពីនេះ អាមេរិក នឹង​ផ្តល់​ឱ្យ​រថពាសដែក Stryker ចំនួន ២៣គ្រឿង​ (Free) បន្ថែម​ទៀត ដើម្បី​បង្គ្រប់​ដល់​ចំនួន ៦០គ្រឿង​តែម្តង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;