នាយព្រែក៖ លោក ព្រហ្ម ម៉ាញ ត្រូវ​ចោរចូលគាស់ផ្ទះយប់មិញ អស់​ប្រាក់ ៥ម៉ឺនដុល្លារ

  • 2019-05-18 07:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ជើងចាស់​ខាង​សិល្បៈ​អាយ៉ៃ លោក ព្រហ្ម ម៉ាញ ត្រូវ​ចោរ​ចូល​គាស់​ផ្ទះ កាលពី​វេលា​ម៉ោងប្រហែល ៨យប់មិញនេះ យកប្រាក់​អស់ចំនួន ៥ម៉ឺនដុល្លារ។ នេះបើតាមឲ្យដឹងពីនាយ ព្រែក បង្ហោះលើ Facebook ផ្ទាល់ខ្លួន នារសៀល​ថ្ងៃទី១៨ ខែឧសភានេះ។

ផ្ទះរបស់​លោក ព្រហ្ម ម៉ាញ ដែល​ស្ថិត​នៅក្នុងតំបន់​ទួលគោក ត្រូវ​បាន​ចោរចូល​រុករើរបស់របរ រប៉ាត់រប៉ាយ​ពេញផ្ទះ។ តាមការបញ្ជាក់ពីនាយ ព្រែក បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វាយជ្រាវ និងកំណត់មុខសញ្ញា ដើម្បីស្វែងរក​ចាប់​ជនល្មើស​ យកមកផ្ដន្ទា​ទោសតាមច្បាប់។

លោក ព្រហ្ម ម៉ាញ ច្រៀង​អាយ៉ៃ​ជាមួយលោកយាយ​យ៉យ នាពេលកន្លងមក

នាយព្រែក បានសរសេរបែបនេះថា៖ "ពិតជាគួរឲ្យ​សោកស្ដាយណាស់ ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល ៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំ ដែលស្ថិតនៅទួលគោក យកប្រាក់អស់ចំនួន ៥មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត ៧០ឆ្នាំហើយ មិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះ ទម្រាំ​សំន្សំបានប្រាក់នេះ។ ពេលនេះសមត្ថកិច្ច កំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ"។

ជុំវិញ​ហេតុការណ៍នេះ នៅ​មិនទាន់​មាន​ការ​បញ្ជាក់បន្ថែម ពី​លោក​ព្រហ្ម ម៉ាញ នៅឡើយនោះទេ ដោយ​ទូរសព្ទរបស់លោក មិនអាចទាក់ទងបាន៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម
;