Messi ស៊ុត​២គ្រាប់​យប់មិញ ឡើង​លើស​គេ​ ៤គ្រាប់ ក្នុង​បញ្ជី​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប

  • 2019-05-20 03:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​ស៊ុត​បញ្ចូលទី​២គ្រាប់​ម្នាក់ឯង ក្នុង​ប្រកួត​ចុងក្រោយ​នៅ La Liga ដែល Barcelona ស្មើ Eibar ២-២ កាលពីយប់មិញ។

២គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ Messi កើន​គ្រាប់​បាល់​ដល់ ៣៦គ្រាប់ នៅ La Liga សង្ឃឹម​កាន់តែខ្ពស់​ថា​នឹង​អាច​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប ខណៈ​ Kylian Mbappe នៅ​ក្លឹប PSG នៅ​លីគ​កំពូល​បារាំង រក​បាន ៣២គ្រាប់ គិត​ត្រឹម​សប្ដាហ៍​ទី ៣៧ (នៅ​១ប្រកួត​ចុងក្រោយ)។ បើគិត​គ្រាប់​ពាន​រង្វាន់ គឺនេះជាគ្រាប់​បាល់ទី ៥០ ក្នុង​រដូវកាលនេះ សម្រាប់ Messi។

សូម​បញ្ជាក់ថា Messi បានឈ្នះ​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប ឬពាន Pichichi trophy ៥ដង​រួចមកហើយ ដូច្នេះ​បើឈ្នះ​រដូវកាលនេះទៀត កីឡាករ​វ័យ ៣១ឆ្នាំរូបនេះ នឹង​តាម​ស្មើ​កំណត់ត្រា​របស់ Telmo Zarra របស់​ក្លឹប Bilbao ដែល​ធ្លាប់​ឈ្នះ​ ៦ដង ចន្លោះ​ឆ្នាំ ១៩៤០ ដល់ ១៩៥៥៕

សូមទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;