ផ្ទុះឆេះឃ្លាំងផលិតប្រេងម៉ាស៊ូត​មួយ​កន្លែង​នៅ​កំពង់ស្ពឺ

  • 2019-05-21 10:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ល្ងាច​ថ្ងៃ​ទី២១ ខែឧសភានេះ ឃ្លាំងស្លប្រេងម៉ាស៊ូត​​មួយ​កន្លែងនៅចំណុចភូមិដំណាក់ត្រាច​ ឃុំ​ដំបូង​រូង​ ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ​ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ រថយន្តពន្លត់អគ្គីភ័យកំពុងចេញអន្តរាគមន៍។

ការឆេះនេះ តាំង​ពីម៉ោង​ជាង៤​រសៀល រហូត​មក​ដល់៥:៣០នាទីល្ងាចនេះ នៅមិនទាន់រលត់​​នៅឡើយទេ។ យ៉ាងណាក្ដី ការ​ឆេះនេះ មិនបណ្តាលឲ្យមានអ្នក​ស្លាប់ ឬ​របួសនោះទេ។

ស្នងការខេត្តកំពង់ស្ពឺបាន​ឲ្យដឹងថា ទីតាំង​ដែល​ឆេះ គឺ​ជាទីតាំង​ផលិត​ប្រេងម៉ាស៊ូត (ទិញ​ប្រេង​ម៉ាស៊ីនចាស់ៗដែល​ច្រាល​ចោល​ពី​ឡាន យក​ទៅ​រំងាស់ចេញទៅ​ជា​ប្រេង​ម៉ាស៊ូត)។ ទីតាំងនេះ គឺមិនមាន​ច្បាប់​អនុញ្ញាតត្រឹមត្រូវ​នោះទេ ដោយ​កាលពី​ពេល​ថ្មីៗនេះ នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច សហការ​ជាមួយ​ស្នងការនគរ​បាល​ខេត្តកំពង់​ស្ពឺ ធ្លាប់​បាន​ចុះបង្ក្រាប​ និង​​បញ្ជូន​ទៅ​តុលាការ​ថែម​ទៀត​ផង ដោយ​ទីតាំង​នេះ ត្រូវ​បាន​ផ្អាកជាបណ្តោះអាសន្ន។ ​ម្ចាស់​ទីតាំងនេះ សង្ស័យ​ថា​បាន​លួចផលិតទៀត ទើប​បណ្តាល​ឲ្យមានការឆាបឆេះ​ប្រេង​ម៉ាស៊ូត។

ប្រភព​ដដែល​បានបញ្ជាក់​ថា ការឆេះទីតាំងផលិតប្រេង​ម៉ាស៊ូតនេះ បណ្តាល​មកពី​ការផ្ទុះ​ស្សេខ្សែភ្លើង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;