ព្រះមហាក្សត្រ​ត្រាស់បង្គាប់តែងតាំងលោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​​សម្ដេច នរោត្តម សិរិវុឌ្ឍ

  • 2019-05-22 04:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី រយៈពេល ៩ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

​ស្វាមី​របស់​សម្តេច នរោត្តម អា​រុណរ​ស្មី រូបនេះ នឹង​ត្រូវ​ជំនួស​សម្ដេច នរោត្តម សិរិវុឌ្ឍ ដែល​ផុត​អាណត្តិ នាឆ្នាំ២០១៩ (២០១០-២០១៩) នេះ។

លោក កែវ ពុធរស្មី
សូម​បញ្ជាក់ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សមាជិក ៩រូប ក្នុង​នោះ ៣រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ ៣រូប​ ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និង ៣រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា។ សមាជិក​នីមួយៗ មាន​អាណត្តិ ៩ឆ្នាំ។

សមាជិក​នាពេល​បច្ចុប្បន្ន រួមមាន៖ ១. លោក អ៊ឹម ឈុនលឹម (ប្រធាន) ២. លោក មឹន ស៊ាន ៣. សម្ដេចព្រះមហិស្សរាព្រះនរោត្តម ច័ក្រពង្ស ៤. សម្ដេចរាជបុត្រីព្រះរាម នរោត្ដម បុប្ផាទេវី ៥. លោក អ៊ុត ឈន ៦. លោក សំ ព្រហ្មនា ៧. លោក អ៊ឹម សួស្ដី ៨. លោក ហ៊ី សោភា និង ៩. លោក កែវ ពុធរស្មី ដែល​ទើប​តែងតាំងជំនួស​​សម្ដេច នរោត្តម សិរិវុឌ្ឍ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;