រកឃើញ​កីឡាករ​រត់​លឿន​ដូច​ព្រួញ​នៅ Premier League ប្រចាំ​រដូវ​កាល ២០១៨-១៩

  • 2019-05-23 08:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ Timothy fosu-mensah ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែ​ការពារ​ឲ្យ​ក្លឹប Fulham FC ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា ​កីឡាករ​រត់​លឿន​បំផុត​នៅ Premier League ប្រចាំ​រដូវ​កាល ២០១៨-២០១៩។

Timothy fosu-mensah
កីឡាករ​វ័យ​ ២១ ឆ្នាំ​​រូប​នេះ​ធ្វើ​បាន​ល្អ​ស្ថិត​ក្នុង​ចំណាត់​លេខ ១ គឺ​រត់​បាន​​ល្បឿនលឿន​បំផុត ៣៥,៣២ គ.ម/ម៉។ ​ចំណែក​ចំណាត់​ថ្នាក់​លេខ ២ ​បាន​ទៅ​លើ​កីឡាករ ​Kyle Walker ខ្សែ​ការពារ Man City ​ដោយ​ធ្វើ​បាន​ ៣៥,៧០ គ.ម/ម៉​ និង​លេខ ៣ គឺ​កីឡាករ Ruben Vinagre ខ្សែការពារ Wolve ធ្វើ​បាន​ត្រឹម ​៣៥,២០ គ.ម/ម៉។

​យ៉ាង​ណា​មិញ​កំណត់ត្រា​ល្អ​បំផុត​ដែល​ធ្លាប់​ធ្វើ​បាន​​កាល​ពី​រដូវ​កាល​មុន(២០១៧-២០១៨) ត្រឹម ៣៥,៤៨ គ.ម/ម៉​​ គឺ​ខ្សែ​បម្រើ Man City កីឡាករ Leroy Sane ។

Leroy Sane

​បន្ទាប់​ពី​ចប់​កិច្ចសន្យា​ខ្ចី​ជើង​ពី Fullham ​បច្ចុប្បន្ន​កីឡាករ​ Timothy fosu-mensah ​ត្រឡប់​មក Man Utd ​វិញ​ក្នុង​ស្ថានភាព​របួស​ជង្គង់​នៅ​ឡើយ ​នឹង​សង្ឃឹម​ថា​បាន​ចូល​លេង​វិញ​នៅ​រដូវកាល​ក្រោយ៕

Ruben Vinagre

អត្ថបទទាក់ទង៖

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;