ក្រុមហ៊ុនចិន កំពុងរៀបចំដាំដុះស្រូវ១ប្រភេទនៅខេត្តកំពង់ធំ ដែលអាចបានផល ៦,៥តោនក្នុង១ហិកតា
- 2019-05-24 01:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិន កំពុងរៀបចំដាំដុះស្រូវ១ប្រភេទនៅខេត្តកំពង់ធំ ដែលអាចបានផល ៦,៥តោនក្នុង១ហិកតា
ចន្លោះមិនឃើញ
លោកសាស្រ្តាចារ្យ HUANG Ming An តំណាងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនកំពុងរៀបចំដាំដុះស្រូវប្រភេទ Japonica លើផ្ទៃដី ៣០០ហិកតា នៅខេត្តកំពង់ធំ ហើយសង្ឃឹមថានឹងទទួលផលបានជាង ៦,៥ តោនក្នុង១ហិកតា។ លោកថ្លែងឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ដោយសារសមិទ្ធផលនេះហើយបានធ្វើឲ្យទីផ្សារស្រូវរបស់កសិករកាន់តែបើកទូលាយ និងរក្សាបាននូវតម្លៃ។ ពាក់ព័ន្ធនឹងការពិសោធន៍ និងផលិតពូជ លោក វេង សាខុន បានបញ្ជាក់ថា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ ជាពិសេសស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូសហការផលិតជាមួយរដ្ឋ៕