Beckham នៅតែ​បង្ហាញ​ទម្រង់​លេង​ល្អ​ ជួយ​ឲ្យ​ក្រុម​​វ័យ​ចាស់ Man Utd ឈ្នះ​ Bayern Munich ៥-០

  • 2019-05-27 01:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​មាន​អាយុ ៤៤ឆ្នាំ​ហើយ​ក៏ដោយ ក៏ David Beckham នៅ​តែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ មិន​ខុស​ពី​ពេល​នៅ​ជា​កីឡាករ​នោះទេ។ អ្នកគាំទ្រ​ជាច្រើន​បាន​ពោល​សរសើរ​ដូចៗគ្នា​បែបនេះ ក្រោយ​ឃើញ Beckham លេង​ក្នុង​ជំនួប​មិត្តភាពសប្បុរសធម៌​​រវាង​ក្រុម Manchester United វ័យចាស់ ទល់នឹង Bayern Munich វ័យចាស់​ កាលពីយប់មិញនេះ។

Beckham ក្នុង​ការប្រកួតទល់នឹង​ក្រុម​វ័យចាស់ Bayern Munich (រូបភាព៖ PA)
អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម​ជា​ច្រើន បាន​ប្រៀបធៀប​ទម្រង់​លេង​របស់ Beckham នា​ពេល​នេះ ទៅ​នឹង​ទម្រង់​លេង​កាលពីឆ្នាំ ១៩៩៩ ដែល​ជា​ពេល Man Utd ឈ្នះ​ពាន ៣ ក្នុង​មួយរដូវកាល។ អ្នកគាំទ្រ​ខ្លះ បាន​ស្នើ​ឲ្យ​ក្លឹប ចុះកុងត្រា​យក​វីរបុរស​រូបនេះ មក​ចូលលេង​វិញថែមទៀតផង ដោយ​សំអាង​ថា Beckham លេង​ល្អ​ជាង​កីឡាករ​របស់ Man Utd នា​ពេល​បច្ចុប្បន្ន។

សូមបញ្ជាក់ថា ការប្រកួត​នៅកីឡដ្ឋាន Old Trafford យប់មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ Man Utd ឈ្នះ Bayern Munich ៥-០។

Beckham អបអរ​ (រូបភាព៖ Reuters)

សូមទស្សនា​វីដេអូនៃការប្រកួត​ ខាងក្រោមនេះ៖

លោក Sir Alex និង Beckham

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;