ប៉ូលិស ចាប់ខ្លួន​ស្ត្រី២​នាក់ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង​៧គីឡូ

  • 2019-05-28 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​បាន​ចាប់ខ្លួន​ស្ត្រី២នាក់ ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង ៧​គីឡូក្រាម រួមទាំង​វត្ថុតាង​មួយ​ចំនួន​ទៀត​ផងដែរ។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវ​៩៣ ភូមិ​ចុងខ្សាច់ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ជំនាញ "ក៩" នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បាន​បើកកិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន។

ជន​សង្ស័យ​ដែល​ចាប់ខ្លួន​មាន​ដូចជា៖

១. ឈ្មោះ ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះលេខ 36H ផ្លូវ៩៣ ភូមិ ចុងខ្សាច់ សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

២. ឈ្មោះ ហ៊ីម ជុ អាយុ​៣១ឆ្នាំ ភេទស្រី ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ដូចគ្នា ។

ដកហូត​វត្ថុតាង៖ ថ្នាំញៀន​ប្រភេទ​ម៉េតំហ្វេតាមីនICE 7094.55g ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០២គ្រឿង ទូរសព្ទ​០៣ គ្រឿង និង​សំភារៈ​ប្រើប្រាស់ និង​វេចខ្ចប់​មួយ​ចំនួន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;