ONE Championship បញ្ចេញវីដេអូ​នៃ​ការប្រកួត​ល្អបំផុត​របស់​កីឡាករ​កម្ពុជា ៥រូប

  • 2019-05-28 09:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​ប្រកួត​ក្បាច់គុនចម្រុះ​ធំបំផុត​នៅអាស៊ី ONE Championship បាន​បង្ហោះ​វីដេអូ​ការប្រកួត​ល្អបំផុត​ទាំង ៥ នៃ​កីឡាករ-កីឡា​ការិនី​កម្ពុជា (Top 5 Bouts of Cambodian Athletes) នៅ​លើ​ YouTube ផ្លូវការ​របស់​ខ្លួន កាលពីថ្ងៃ​ទី២៦ ខែឧសភា​កន្លងទៅ (វីដេអូ មាននៅ​ផ្នែក​ខាងក្រោម​នៃអត្ថបទ)​។

ការប្រកួត​ល្អ​បំផុតទាំង ៥ របស់​កម្ពុជា នៅ ONE Championship រួមមាន​ដូចខាងក្រោម៖

៥. រិន សារ័ត្ន vs Mario Satya Wirawan (ឥណ្ឌូណេស៊ី) ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ (សារ័ត្ន ឈ្នះក្នុង​ទឹកទី៣)

រិន សារ័ត្ន ឈ្នះ Mario Satya Wirawan
**៤. ថៃ រិទ្ធី vs Jerome S Paye** (ឥណ្ឌូណេស៊ី) ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ (រិទ្ធី ឈ្នះ​ក្នុង​ទឹក​ទី២)
ថៃ រិទ្ធី ពេលប្រកួត​ទល់នឹង Jerome S Paye

៣. ឯម សុវណ្ណារី vs Iryna Kyselova (អ៊ុយក្រែន) ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ (សុវណ្ណារី ឈ្នះ​ក្នុងទី១)

ឯម សុវណ្ណារី ឈ្នះ Iryna Kyselova

២. ចាន់ រតនា vs Rudy Agustian (ឥណ្ឌូណេស៊ី) ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ (ចាន់ រតនា ឈ្នះ​ក្នុងទឹកទី២)

ចាន់ រតនា វាយ Rudy Agustian

១. នៅ ស្រីពៅ vs Rika Ishige (ថៃ) ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ (ស្រីពៅ ឈ្នះ​ដោយពិន្ទុជា​ឯកច្ឆ័ន្ធ)

ស្រីពៅ ឈ្នះ Rika

សូមទស្សនា​វីដេអូ​នៃ ៥ប្រកួត​នោះ ដូចខាងក្រោម៖

រូបភាព និងវីដេអូ៖ ONE Championship

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;