ចំនួនរថយន្តទំនើបដែលខ្សែប្រយុទ្ធមុខស្រស់ Son Heung Min ទិញដាក់ក្នុងឃ្លាំង
- 2019-05-30 04:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនរថយន្តទំនើបដែលខ្សែប្រយុទ្ធមុខស្រស់ Son Heung Min ទិញដាក់ក្នុងឃ្លាំង
ចន្លោះមិនឃើញ
កីឡាករខ្សែប្រយុទ្ធSon Heung Min កំពុងលេងឲ្យក្លឹប Tottenham Hotspur ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលមិនសូវលេងខ្លួនណាស់ណាទេ ក៏ប៉ុន្តែរូបគេហាក់ចូលចិត្តលេងម៉ូដរថយន្តទំនើប ប្រភេទ Supercars ។ មកទល់ឆ្នាំនេះគេសង្កេតឃើញថា រថយន្តរបស់កីឡាករកូរ៉េខាងត្បូងមានរថយន្តទំនើបដល់ទៅ ៥ គ្រឿងហើយក្នុងឃ្លាំង។
១) រថយន្ត Ferrari LaFerrari
រថយន្តស្ព័រនេះថ្លៃជាងគេក្នុងចំណោមរថយន្តទាំងអស់របស់ Son។ Ferrari LaFerrari ម៉ាស៊ីន ៦,២៦ លីត្រនេះមានល្បឿនអតិបរមា ៣៥០ គ.ម/ម៉ និងជាន់ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេលតែ ៣ វិនាទីប៉ុណ្ណោះ។ តម្លៃ ១,៨ ប៊ីលានដុល្លារ។ រឿងដែលគេចាប់អារម្មណ៍នោះគឺ Son ស្រលាញ់ពណ៌ក្រហម តែរើសយកពណ៌ខ្មៅវិញ ដោយសារតែពណ៌ក្រហមនោះមានកីឡាករម្នាក់របស់ក្លឹប Arsenal បានយកបានមុន។
២) រថយន្ត Bentley Continental GT
រថយន្តនេះត្រូវបានគេដឹងថា ជារថយន្តសំណព្វចិត្តរបស់ Son ពេលមកហ្វឹកហាត់យឺតម៉ោង។ Son ចាយលុយទិញរថយន្តនេះប្រមាណជា ២ ០២០៤៨ ដុល្លារអាមេរិក(១៦ សែនផោន)។ រថយន្តនេះបំពាក់ម៉ាស៊ីន Twin-turbo Charged ៦ លីត្រ និងម៉ាស៊ីន W12 ដែលអាចឲ្យអ្នកបើកជាន់ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេលតែ ៤,៣ វិនាទី។
៣) រថយន្ត Rang Rover Evoque
រថយន្តអង់គ្លេសដ៏ល្បីល្បាញត្រូវបានគេប្រទះឃើញជាប្រចាំ ពេលកីឡាករភ្នែកតូចរូបនោះ បើកទៅកន្លែងហ្វឹកហាត់រាល់ដង។ តម្លៃប្រមាណជា ៣ ៩១៥០ ដុល្លារអាមេរិក(៣១ សែនផោន)។
៤) រថយន្ត Audi R8 Coupe
ជាញឹកញាប់ពេលទៅដើរលេងខាងក្រៅជាមួយមិត្តស្រីរបស់ Son គេតែងប្រទះឃើញជិះរថយន្តម៉ាក Audi R8។ តម្លៃប្រមាណជា ១ ៤២១៤ ដុល្លារអាមេរិក(១១ សែនផោន)។ រថយន្តម៉ាស៊ីន V10 ៥,២ លីត្រ អាចជាន់ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៣,២ វិនាទី។
៥) រថយន្ត Maserati Levante SUV
រថយន្តលក្ខណៈគ្រួសារនេះ ត្រូវបានគេដឹងថា Son ទិញតាំងពីឆ្នាំ ២០១៧ ឯណោះតែទើបតែបង្ហាញឲ្យដឹង។ តម្លៃប្រមាណជា ៧ ៥៧៧៣ ដុល្លារអាមេរិក(៦ ម៉ឺនផោន)។
អត្ថបទទាក់ទង៖