អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​ខណ្ឌ​ទាំង១៤ បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់

  • 2019-05-31 06:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ជា​វិធានការ​ក្តៅ​ក្នុងការ​បង្ក្រាប​បទល្មើស និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​១៤ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ។ ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ​បាន​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ។

រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

ទាក់ទងនឹង​ល្មើសល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​រាជធានី​ភ្នំពេញ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ ដោយលោក​បាន​សង្កត់​ធ្ងន់​ថា នៅក្នុង​រាជធានី​ភ្នំពេញ កើតឡើង​នូវ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដែលនេះ​ជា​បញ្ហា​មួយ​ក្តៅ​គគុក។

លោក​ថ្លែងដូច្នេះ​ថា៖ «សូមឲ្យ​អភិបាល​ខណ្ឌ​ទាំង១៤ ត្រូវយក​ចិត្ត​ទុកដាក់ ក្នុង​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​ទាំងនេះ។ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​វាជា​ចំនុច​ដែល​ផ្ដើម​ឲ្យមាន​បទល្មើស​ផ្សេងៗ ធ្វើឱ្យ​បាត់បង់​ស្ថិរភាព​នៅក្នុង​សង្គម ដូចជា​អំពើ​ឆក់ ប្លន់ លួច​ជាដើម។ ចំពោះ​បញ្ហា​គ្រឿងញៀន​ក៏ជា​បញ្ហា​ប្រឈម​មួយ​ដែលយើង​បាននឹង​កំពុង​ធ្វើការ​ដោះស្រាយ​ផងដែរ»។

ជាមួយគ្នា​នេះ អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ទៀត​ដូចជា​ការ​រៀបចំ​សណ្ដាប់ធ្នាប់ ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ។ ការមាន​វិធានការ​ទៅលើ​ទូកនេសាទ​ដែល​ចត​យ៉ាង​អាណាធិបតេយ្យ​នៅតាម​ដងទន្លេ ពិសេស​នៅក្បែរ​សណ្ឋាគារ​សុខា ដែលធ្វើឲ្យ​បាត់បង់​សណ្ដាប់​ធ្នាប់ និង​ប៉ះពាល់​នូវ​សោភ័ណភាព​នៅ​រាជធានី​ភ្នំពេញ។

ការ​បង្កើត​ឲ្យមាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​ផែនការ និង​វិធានការ​ផ្សេងទៀត​ក្នុងការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ភាពសុខសាន្ត​ជូនប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;