បោះឆ្នោត​​​រាជធានី ខេត្ត៖ គណបក្ស​ប្រជាជន ទទួល​បាន ៥៥០​អាសនៈ, ខ្មែររួបរួមជាតិ ៦អាសនៈ, ហ៊្វុនស៊ិនប៉ិច ៣អាសនៈ

  • 2019-06-01 02:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩។ ជាលទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើន​លើសលុប និងទទួល​បាន​អាសនៈច្រើនជាង​គណបក្ស​នយោបាយ​ចំនួន ០៦ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង។

យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត មានដូច​តទៅ៖

១- មណ្ឌលខេត្តបន្ទាយមានជ័យៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៤៧៥ ទទួលបានអាសនៈ ២៤។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ៣១ ទទួលបានអាសនៈ ១។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ០៩។

២- មណ្ឌលខេត្តបាត់ដំបងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៧៦២ ទទួលបានអាសនៈ ២៦។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ៤២ ទទួលបានអាសនៈ ០១។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ០៩។

៣- មណ្ឌលខេត្តកំពង់ចាមៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៧៨០ ទទួលបានអាសសនៈ ២៧។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ២៥។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ១១។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេង ០១។

៤- មណ្ឌលខេត្តកំពង់ឆ្នាំងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៤១៣ ទទួលបានអាសនៈ ២៣។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ០៩។

៥- មណ្ឌលខេត្តកំពង់ស្ពឺៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥៦៩ ទទួលបានអាសនៈ ២៤។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ៣២ ទទួលបានអាសនៈ ០១។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ០៧។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេង ០១។

៦- មណ្ឌលខេត្តកំពង់ធំៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥៣៩ ទទួលបានអាសនៈ ២៤។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ៣២។

៧- មណ្ឌលខេត្តកំពតៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥៦០ ទទួលបានអាសនៈ ២៥។

៨- មណ្ឌលខេត្តកណ្តាលៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៨៦៦ ទទួលបានអាសនៈ ២៦។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ៣៨ ទទួលបានអាសនៈ ០១។ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេង ០៣។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេង ០៣។

៩- មណ្ឌលខេត្តកោះកុងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១៦៦ ទទួលបានអាសនៈ ១៩។ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេង ០១។

១០- មណ្ឌលខេត្តក្រចេះ : គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ២៧៣ ទទួលបានអាសនៈ ២០។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ១៦ ទទួលបានអាសនៈ ០១។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ០៦។

១១- មណ្ឌលខេត្តមណ្ឌលគីរីៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១០៧ ទទួលបានអាសនៈ ១៥។

១២- មណ្ឌលរាជធានីភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៨៨៥ ទទួលបានអាសនៈ ២៧។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ១៣។ គណបក្សឆន្ទៈខ្មែរ ទទួលសំឡេង ០១។

១៣- មណ្ឌលខេត្តព្រះវិហារៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៣២៤ ទទួលបានអាសនៈ ១៩។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ០៧។

១៤- មណ្ឌលខេត្តព្រៃវែងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៨៥៩ ទទួលបានអាសនៈ ២៧។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ២៥។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេង ០៧។ គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេង ០១។

១៥- មណ្ឌលខេត្តពោធិ៍សាត់ៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៣៤៣ ទទួលបានអាសនៈ ២១។

១៦- មណ្ឌលខេត្តរតនគីរីៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ២៤៣ ទទួលបានអាសនៈ ១៨។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ១៤ ទទួលបានអាសនៈ ០១។

១៧- មណ្ឌលខេត្តសៀមរាបៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៦១៥ ទទួលបានអាសនៈ ២៦។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ៣៦ ទទួលបានអាសនៈ ០១។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ១៤។

១៨- មណ្ឌលខេត្តព្រះសីហនុៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១៧៤ ទទួលបានអាសនៈ ១៩។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេង ០២។ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេង ០១។

១៩- មណ្ឌលខេត្តស្ទឹងត្រែងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១៦៨ ទទួលបានអាសនៈ ១៧។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ០៧។

២០- មណ្ឌលខេត្តស្វាយរៀងៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥១៨ ទទួលបានអាសនៈ ២៣។

២១- មណ្ឌលខេត្តតាកែវៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៧៣៦ ទទួលបានអាសនៈ ២៧។

២២- មណ្ឌលខេត្តកែបៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៣១ ទទួលបានអាសនៈ ១៥។

២៣- មណ្ឌលខេត្តប៉ៃលិនៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥២ ទទួលបានអាសនៈ ១៥។

២៤- មណ្ឌលខេត្តឧត្តរមានជ័យៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ១៤១ ទទួលបានអាសនៈ ១៨។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ១០ ទទួលបានអាសនៈ ០១។

២៥- មណ្ឌលខេត្តត្បូងឃ្មុំៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥២៤ ទទួលបានអាសនៈ ២៥។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ០៨។ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេង ០៣។

សរុបអាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១១ ០៩៣ និងទទួលបាន​អាសនៈ​សរុប​ចំនួន ៥៥០​អាសនៈ។ គណបក្ស​ខ្មែររួបរួម​ជាតិ ទទួលបាន​សំឡេងសរុប ១៧៥ និងទទួលបាន​អាសនៈ​ចំនួន ០៦។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុបចំនួន ២២៦ ទទួលបាន​អាសនៈ​ចំនួន ០៣។

លទ្ធផល​ផ្លូវការ នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិទី៣ ឆ្នាំ​២០១៩ នឹងប្រកាស​ជាផ្លូវការនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;