ថៃ គ្រោង​សង់​ទីក្រុង​មួយ​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ

  • 2019-06-03 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ថៃ (AoT) មាន​គោលបំណង​អភិវឌ្ឍ​គម្រោង​ «ទីក្រុង​ព្រលាន​យន្តហោះ» នៅ​អាកាសយានដ្ឋាន​សុវណ្ណភូមិ ​ដែល​ចំណាយ​ប្រមាណ​ ១១ពាន់​លាន​បាត (ជាង ៣៤៩លាន​ដុល្លារ​អាមេរិក)។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ Bangkok Post កាលពី​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ Bangkok Post
លោក Pattanapong Suwannachat ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ AoT បាន​ឱ្យដឹង​ថា គម្រោង​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​ភាព​ជាដៃ​គូរដ្ឋ-ឯកជន។ ក្នុងនោះ​ក្រុមហ៊ុន​យក្សចិន Alibaba Group ក៏មាន​គម្រោង​សង់​ឃ្លាំងមួយ​នៅ​ក្នុងការ​អភិវឌ្ឍ​នេះ​ផងដែរ។

លោក​បញ្ជាក់​ថា គម្រោង​ទីក្រុង​ព្រលាន​យន្តហោះ​នេះ អាចនឹង​ចាប់ផ្តើម​ក្នុង​រយៈពេល​៤ ឬ ៥ឆ្នាំ​ខាងមុខ។ គម្រោង​នេះនឹង​គ្របដណ្តប់​លើ​ផ្ទៃដី ១៤៤​ហិកតា​នៃ Zone A របស់​ព្រលាន​យន្តហោះ និង​ជាង ១២៣​ហិកតានៃ Zone B។

បើតាម​ប្រធាន​ហិរញ្ញវត្ថុ​រូបនេះ ក៏បាន​ឱ្យដឹងដែរ​ថា AoT នឹង​ចុះអនុស្សារណៈនៃការ​យោគយល់​គ្នាមួយ​ជាមួយ​ព្រលានយន្តហោះ​នៅប្រទេស​បែលហ្សិក ដើម្បី​បង្កើត​នូវ​កន្លែង​មួយ​ក្នុងការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដល់ផលិតផលកសិកម្ម​នាំចេញ​របស់​ថៃ ឱ្យស្របនឹង​ស្តង់ដារ​អឺរ៉ុប៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;