Real Madrid ទិញ​បាន​ខ្សែប្រយុទ្ធ​មុត​ស្រួច ត្រៀម​រដូវកាលថ្មី

  • 2019-06-05 02:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​ចុះកុងត្រា​យក​ខ្សែ​ប្រយុទ្ធ Luka Jovic ពី​ក្លឹប​អាល្លឺម៉ង់ Frankfurt ក្នុង​តម្លៃ​បិទ​ជិត​មួយ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលមិញ​។ នេះ​បើ​តាមការ​ប្រកាស​លើ​វិបសាយ​ផ្លូវការ​របស់​ក្លឹបយក្ស​អេស្ប៉ាញ​មួយនេះ។

កីឡាករ​វ័យ ២១ឆ្នាំ ដែល​ជា​គោលដៅ​ចង់បាន​របស់​ក្លឹប​ធំៗ​ជា​ច្រើននេះ បាន​ចុះកុងត្រា​រយៈពេល ៦ឆ្នាំ ជាមួយ​ក្រុម​ Zinedine Zidane។

Jovic ពេលលេង​នៅ Frankfurt
Jovic ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​ដ៏ល្អបំផុត​មួយរូប ដែល​អាច​ជួយ​នៅ​តំបន់​ប្រយុទ្ធ​របស់ Real។ កីឡាករ​ជម្រើសជាតិ​ស៊ែប​រូបនេះ ស៊ុត​បាន ២៧គ្រាប់ ក្នុង ៤៨ប្រកួត​នៅ​ក្លឹប​របស់​អាល្លឺម៉ង់។

មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ​ Jovic ក៏ជាប់​ជា​កីឡាករ​ក្នុង​ក្រុម​ល្អបំផុត​នៅ Europa League ប្រចាំ​រដូវកាល​នេះ​ផងដែរ (Squad of the season) ក្រោយ​ស៊ុត​ចូល ១០គ្រាប់ ជួយ​ឲ្យ Frankfurt ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (ចាញ់​ Chelsea ដោយ​បាល់​ប៉េណាល់ទី)៕

សូមទស្សនា​វីដេអូរបស់ Jovic ដែល​បង្ហោះ​ដោយ Real Madrid ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;