សម្តេច ហ៊ុន សែន ថាមិនត្រូវយក «នំបញ្ចុក» ធ្វើជាបញ្ហានយោបាយឡើយ
- 2019-06-06 03:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាមិនត្រូវយក «នំបញ្ចុក» ធ្វើជាបញ្ហានយោបាយឡើយ
ចន្លោះមិនឃើញ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្រ្ត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កុំឱ្យយករឿងដែលនាំគ្នាទទួលទាន «នំបញ្ចុក» ប្រែក្លាយទៅជាបញ្ហានយោបាយឱ្យសោះ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទទួលទាននំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ហើយថែមទាំងស្នើឱ្យរៀបជាចង្ហាន់ទៅតាមវត្តអារ៉ាមផងដែរ។ ទោះជាយ៉ាងណា សម្តេចក៏បានបញ្ជាក់ដែរថា កុំរង់ចាំតែថ្ងៃទី៩មិថុនា ពោលគឺបើឃ្លាននំបញ្ចុកថ្ងៃណា ទទួលទាននៅថ្ងៃនោះតែម្តងទៅ៕