ជម្រុះ World Cup៖ កម្ពុជា ឈ្នះ តែក្រុមអាស៊ាន ២ទៀត សុទ្ធតែចាញ់ដូចគ្នា
- 2019-06-06 14:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup៖ កម្ពុជា ឈ្នះ តែក្រុមអាស៊ាន ២ទៀត សុទ្ធតែចាញ់ដូចគ្នា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ២-០ ក្នុងជើងទី១ នៃវគ្គជម្រុះជុំទី១ FIFA World Cup 2022 នៅពហុកីឡដ្ឋានជាតិកម្ពុជា នារាត្រីថ្ងៃទី៦ ខែមិថុនានេះ។ នារាត្រីថ្ងៃដដែលនេះ ៤គូផ្សេងទៀត ដែលត្រូវជម្រុះវគ្គដំបូងនេះ ក៏បានបញ្ចប់ជើងទី១ ដូចគ្នាដែរ ក្នុងនោះមានក្រុមមកពីតំបន់អាស៊ានដូចកម្ពុជា ចំនួន ២ គឺឡាវ និងប្រ៊ុយណេ បានចាញ់ការប្រកួតដូចគ្នា។
ម៉ុងហ្គោលី ឈ្នះ ប្រ៊ុយណេ ២-០
ឡាវ ចាញ់ បង់ក្លាដេស ០-១
ម៉ាកាវ ឈ្នះ ស្រីលង្កា ១-០
ប៊ូតង់ ឈ្នះ Guam ១-០
ចំណែក១គូទៀត នឹងត្រូវប្រកួតជើងទី១ នាថ្ងៃទី៧ ខែមិថុនាស្អែកនេះ គឺរវាង ម៉ាឡេស៊ី និងទីម័រខាងកើត។
ការប្រកួតជើងទី២ នៃវគ្គជម្រុះជុំដំបូងទាំង ៦គូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។ ក្រុមដែលឈ្នះក្នុងលទ្ធផលសរុបទាំង២ ជើង នឹងត្រូវឡើងទៅវគ្គជម្រុះជុំបន្ទាប់៕
ចុចអាន៖ ជម្រើសជាតិកម្ពុជា ឈ្នះ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះ World Cup