រកឃើញ​ក្រុមដែល​ប៉ះ​ព័រទុយហ្គាល់​នៅវគ្គ​ផ្តាច់ព្រ័ត្រ UEFA Nations League ហើយ

  • 2019-06-07 01:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហូឡង់ បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ UEFA Nations League ហើយ ក្រោយ​ពីបាន​យក​ឈ្នះ​អង់គ្លេស ក្នុង​លទ្ធផល ៣-១ នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​យប់មិញ​នេះ។

នៅតង់ទី១ អង់គ្លេស​រកបាន​១គ្រាប់​មុន​ដែល​ជាការ​ស៊ុតបាល់​ប៉េណាល់​ទីដោយ Marcus Rashford នៅនាទី​៣២។ ប៉ុន្តែ​ចូលដល់​ទី២ ទើប​ហូឡង់ វាយបក​បាន១គ្រាប់​តាមស្មើវិញ​តែត​បញ្ចូល​ទី​ដោយ Matthijs de Ligt នៅនាទី៧៣ ដោយ​លទ្ធផលនេះ​រក្សា​ដល់​ចប់ ៩០​នាទី។ ការប្រកួត​នេះត្រូវបាន​បន្ថែមម៉ោង ៣០នាទី​ទៀត ក្នុង​នោះ ហូឡង់ រក​បាន​២គ្រាប់ ដោយ ១គ្រាប់​ជាគ្រាប់ own goal របស់​អង់គ្លេស ដោយ Klye Walker នៅនាទី​៩៧ និង១គ្រាប់ទៀត​របស់​ហូឡង់​ស៊ុត​បញ្ចូលទី​ដោយ Quincy Promes នៅ​នាទី១១៤។

ហូឡង់ នឹង​ជួប ព័រទុយហ្គាល់ នៅវគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​អង់គ្លេស ប៉ះ ស្វីស ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ៣ ដោយ​ការ​ប្រកួត​ទាំង២គូនេះ នឹងធ្វើឡើង​នៅយប់​ថ្ងៃអាទិត្យ​ខាងមុខ​នេះ៕

សូមទស្សនាវីដេអូហាយឡាយ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;