គម្រោង​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ចំនួនបី​តម្លៃ​ជិត ៥០០លាន​ដុល្លារ នៅខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​យល់ព្រម

  • 2019-06-07 04:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

-ក្រុមហ៊ុន ZHI XU INVESTMENT CO., LTD៖ គម្រោង​សាងសង់​ និងអាជីវកម្ម​សណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន​១៩៣​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៦២,៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៨៣៩​កន្លែង។

-ក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD៖ គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន ៣២៤បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ប្រមាណ ១១១,៤លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៩៦០​កន្លែង។

-ក្រុមហ៊ុន PRINCE TIAN XI WAN CO., LTD៖ គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន ៣៩៣​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ៣០៤,៩លានដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៨៦០​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;