សណ្ឋាគារ​ចំណាត់ថ្នាក់ផ្កាយ ៥ ទាំងអស់នៅកម្ពុជា

  • 2019-06-07 05:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណាត់ថ្នាក់សណ្ឋាគារ គឺសំដៅបញ្ជាក់អំពីកម្រិតគុណភាពជាក់លាក់នៃសេវាកម្ម សម្ភារៈ គ្រឿងបំពាក់ និងការរៀបចំរបស់សណ្ឋាគារឱ្យបានសមស្របតាមនិយាមអន្ដរជាតិ។ សណ្ឋាគារទាំងអស់ត្រូវមានចំណាត់ថ្នាក់។ ចំណាត់ថ្នាក់សណ្ឋាគារត្រូវមានការស្នើសុំ និងបំពេញបែបបទដោយម្ចាស់សណ្ឋាគារ ឬអ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ។ ចំណាត់ថ្នាក់សណ្ឋាគារ ត្រូវបានកំណត់ចាប់ពីកម្រិតអប្បបរិមាថ្នាក់ផ្កាយមួយ(១) រហូតដល់កម្រិតអតិបរិមា ថ្នាក់ផ្កាយប្រាំ(៥) តាមប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារដូចមានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

យោង​តាម​វិបសាយ​ផ្ដល់​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ របស់​ក្រសួង​ទេសចរណ៍ (Cambodia Tourism Rating បាន​បង្ហាញ​ថា សណ្ឋាគារ​ចំណាតថ្នាក់​ផ្កាយ ៥ ទាំង​អស់​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​មាន​ចំនួន ៣៤សណ្ឋាគារ ដែល​មាន​ដូចខាងក្រោម៖

នៅរាជធានីភ្នំពេញ មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ៧

១. សណ្ឋាគារ Raffles Hotel Le Royal

២. សណ្ឋាគារ Naga World

៣. សណ្ឋាគារ Residence Sokha Phnom Penh

៤. សណ្ឋាគារ Garden City

៥. សណ្ខាគារ Sofitel Phnom Penh Phnom Penh Phokeetra

៦. សណ្ឋាគារ DYVITH HOTEL

៧. សណ្ឋាគារ Rosewood Phnom Penh

នៅខេត្តសៀមរាប មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ២២

១. សណ្ឋាគារ BOREY ANGKOR RESORT & SPA HOTEL

២. សណ្ឋាគារ ANGKOR ERA HOTEL

៣. សណ្ឋាគារ RAFFLE GRAND HOTEL D'ANGKOR D'ANGKOR

៤. សណ្ឋាគារ SOKHALAY ANGKOR RESORT & SPA HOTEL

៥. សណ្ឋាគារ BELMOND LA RESIDENCE D'ANGKOR HOTEL

៦.​ សណ្ឋាគារ ANGKOR MIRACLE RESORT & SPA HOTEL

៧. សណ្ឋាគារ PARADISE ANGKOR VILLA HOTEL

សណ្ឋាគារ PARADISE ANGKOR VILLA Hotel

៨. សណ្ឋាគារ ANGKOR PARADISE HOTEL

៩. សណ្ឋាគារ ANGKOR PALACE RESORT & SPA HOTEL

១០. សណ្ឋាគារ EMPRESS ANGKOR HOTEL

១១. សណ្ឋាគារ VICTORIA ANGKOR RESORT & SPA HOTEL

១២. សណ្ឋាគារ LOTUS BLANCE RESORT HOTEL

១៣. សណ្ឋាគារ PRINCE D'ANGKOR RESORT & SPA HOTEL

១៤. សណ្ឋាគារ ANGKOR HOWARD HOTEL

១៥. សណ្ឋាគារ LE MERIDIEN ANGKOR HOTEL

១៦. សណ្ឋាគារ SOKHA ANGKOR RESORT HOTEL

១៧. សណ្ឋាគារ SOKHA SIEM REAP HOTEL

១៨. សណ្ឋាគារ ROYAL ANGKOR RESORT HOTEL

១៩. សណ្ឋាគារ SOFITEL ANGKOR PHOKEETRA GOLF & SPA RESORT HOTEL

SOFITEL ANGKOR PHOKEETRA GOLF & SPA RESORT HOTEL

២០. សណ្ឋាគារ REGENCY ANGKOR Hotel

២១. សណ្ឋាគារ Courtyard by Marriott Siem Reap Resort

២២. សណ្ឋាគារ REE HOTEL

នៅខេត្តព្រះសីហនុ មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ២ ៖

១. សណ្ឋាគារ SOKHA BEACH RESORT

២. សណ្ឋាគារ PRINCE TIME HOTEL

នៅខេត្តកែប មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ២ ៖

១. សណ្ឋាគារ KNAI BANG CHATT RESORT

២. សណ្ឋាគារ TRY PALACE RESORT & SPA

នៅខេត្តកំពត មាន​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ១ ៖

១. សណ្ឋាគារ THAN SOUR BOKOR HIGHLAND RESORT HOTEL

សូម​បញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងទេសចរណ៍ សង្កេតឃើញមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់សណ្ឋាគារ ដែលវាយតម្លៃផ្ដល់ជូនដោយក្រសួងទេសចរណ៍ និងការវាយតម្លៃដោយទេសចរតាមកម្មវិធីទូរសព្ទ (Mobile Application) លើគេហទំព័រ Online Travel Agency ដែលរួមមាន TripAdvisor, Agoda, Booking.com, Expedia ជាដើម។ ក្នុងន័យនេះ ដើម្បីជៀសវៀងការភាន់ច្រឡំដល់សាធារណជនអំពីវាយតម្លៃផ្ដល់ជូនចំណាត់ថ្នាក់សណ្ឋាគារ ក្រសួងទេសចរណ៍ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់អោយ បានជ្រាបថា៖

  • ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានអនុលោមតាមគោលការណ៍ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៦អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍នានាជាធរមាន។

  • ការវាយតម្លៃផ្ដល់ ចំណាត់ថ្នាក់សណ្ឋាគារដែលផ្ដល់ដោយ ក្រសួងទេសចរណ៍ គឺត្រូវបានបែងចែកជា ០៥ចំណាត់ថ្នាក់រួមមាន ចំណាត់ថ្នាក់ផ្កាយ១ ចំណាត់ថ្នាក់ផ្កាយ២ ចំណាត់ថ្នាក់ផ្កាយ៣ ចំណាត់ថ្នាក់ផ្កាយ៤ និងចំណាត់ថ្នាក់ផ្កាយ៥។ ក្រោយពីបានធ្វើការវាយតម្លៃនិងបញ្ជាក់ថាសណ្ឋាគារ មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមការកំណត់នៃចំណាត់ថ្នាក់ផ្កាយណាមួយហើយ ក្រសួងទេសចរណ៍ នឹងចេញជាស្លាកសញ្ញាសម្រាប់សណ្ឋាគារ ដាក់តំាងបង្ហាញដល់សាធារណជនដែលមានគំរូដូចខាងក្រោម៖

  • សម្រាប់តារាងឈ្មោះសណ្ឋាគារដែលទទួលបានការវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារដោយក្រសួងទេសចរណ៍ សូមចូលគេហទំព័រៈ http://cambodiatourismrating.org/kh ដើម្បីចូលទៅកាន់គេហទំព័រចំណាត់ថ្នាក់សណ្ឋាគារ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;