ព័រទុយហ្គាល់ ក្លាយជា​ម្ចាស់ពាន UEFA Nations League ក្រោយ​ឈ្នះហូឡង់ (វីដេអូ)

  • 2019-06-09 23:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្គាល់ បានក្លាយជា​ម្ចាស់ពាន​រង្វាន់ UEFA Nations League ក្រោយ​យកឈ្នះ​ហូឡង់ ១-០ នាវគ្គផ្ដាច់ព្រ័ត្រ​កាលពីយប់មិញ។

១គ្រាប់ជ័យជម្នះរបស់ព័រទុយហ្គាល់ រកបាន​ដោយ Goncalo Guedes ខ្សែបម្រើរបស់ក្រុម Valencia នៅនាទី ៦០។

នេះជាពានអន្តរជាតិទី២ របស់​ព័រទុយហ្គាល់ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ បន្ទាប់ពីឈ្នះ Euro កាលពីឆ្នាំ ២០១៦។

Guedes អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

ចំណែក​ចំណាត់ថ្នាក់​លេខ ៣ បានទៅក្រុមជម្រើសជាតិអង់គ្លេស ដែលបានយកឈ្នះស្វីស ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៕

សូមទស្សនាវីដេអូហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;