រថយន្ត​ដឹកស៊ីម៉ង់ បុករថយន្ត​តួរីស​ដឹកកម្មករ របួស​ ១៦នាក់ នៅ​កំពង់ស្ពឺព្រឹកនេះ

  • 2019-06-11 02:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី១១ ខែមិថុនានេះ វេលា​ម៉ោង​ប្រមាណ ៦:៣០នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ចំណុច​សេះស ផ្លូវជាតិ​លេខ ៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤០ និង ៤១ ក្នុង​ភូមិ​តាដែង ឃុំពោធិម្រាល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រវាង​រថយន្ត​សណ្ដោង​រ៉ឺម៉ក ដឹក​ស៊ីម៉ង់ និង​ថយន្ត​តួរីស​ដឹកកម្មករ ក្នុង​ទិសដៅ​បញ្ច្រាស់​ទិសគ្នា។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា រថយន្ត​តួរីស មាន​ដឹកកម្មករចំនួន ៣៥ នាក់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​នោះទេ ប៉ុន្តែ​មាន​អ្នក​របួសធ្ងន់ស្រាល ចំនួន ១៦នាក់ (ស្រី ១៥ ប្រុស ១)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;