តុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនអ្នកកាសែតពីរនាក់
- 2019-06-11 03:03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនអ្នកកាសែតពីរនាក់
ចន្លោះមិនឃើញ
អ្នកកាសែតពីរនាក់ ត្រូវបានលោក យុត ពន្លឺ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ធំ ដោយចោទប្រកាន់ពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចហាងឌឺសឹតផ្លេសកាហ្វេ ស្ថិតនៅភូមិ១ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បទល្មើសដែលមានបទបញ្ញត្តិឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកកាសែតទាំងពីរនាក់ដែលត្រូវឃុំខ្លួនមានឈ្មោះ ហ៊ាង លីហាក់ អ្នកយកព័ត៌មាននៅអង្គភាពសម្លេងសន្តិភាព និងឈ្មោះ អាំង ប៊ុនហូវ ចាងហ្វាងគេហទំព័រវិថីសន្តិភាព។ អ្នកកាសែតទាំង២ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់នៅក្នុងហាងឌឺសឹតផ្លេសកាហ្វេ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩៕