អង្គ​សន្និសីទ​សារព័ត៌មាន​អាស៊ី ពិភាក្សា​របៀបវារៈ​ចំនួន​៥ ដើម្បី​ដាក់​ចូលកិច្ចប្រជុំកំពូល​នៅថ្ងៃ​ស្អែក

  • 2019-06-11 07:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គសន្និសីទ​សារព័ត៌មាន​អាស៊ី បាន​ពិភាក្សា​របៀប​វារៈ​ចំនួន​៥ ដើម្បី​ដាក់ចូល​កិច្ចប្រជុំ​កំពូល​នៅថ្ងៃ​ស្អែក ដែលនឹង​មាន​ថ្នាក់​ដឹកនាំ តំណាង​ស្ថាប័ន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រមាណ ៥០០នាក់​ចូលរួម ក្នុងនោះ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ប្រមាណ​ជាង ​២៥០នាក់ ដែល​មកពី​បណ្ដា​ប្រទេសជាង៤០ នៅក្នុង​តំបន់​ និង​ពិភពលោក​មានដូចជា៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ ជាដើម។ នេះបើតាមការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

កិច្ចពិភាក្សា​ក្នុង​សិក្ខាសាលា​ចំនួន​៥ផ្សេងៗ​គ្នា ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី លើកទី​១៦ នៅខេត្ត​សៀមរាប នៅថ្ងៃ​ទី១១ ខែ​មិថុនា​នេះ មាន​របៀបវារៈ​ដូចជា៖ ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ, របៀបដឹកនាំ​ក្នុង​យុគ​សម័យ​សារព័ត៌មាន​នៃ​បដិវត្តន៍ឧស្សាហកម្ម​ជំនាន់​ទី៤, ការបង្កើត​កម្មវិធីដ៏​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល, និន្នាការ​នៃ​បច្ចេកវិទ្យា4K និង​ឥទ្ធិពល​នៃភាព​ពិត​កើន និងការ​និម្មិត​នៅក្នុង​វិស័យ​សារព័ត៌មាន។

លោក កឹម គុណវឌ្ឍន៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​នៅក្នុងកិច្ច​ប្រជុំ​ត្រៀម​នេះ​ថា របៀប​វារៈ​ទាំងនេះ​កំពុង​ក្លាយជា​ចំណុច​ដ៏​ចាប់​អារម្មណ៍​នៅក្នុង​វិស័យ​សារព័ត៌មាន ដើម្បី​សម្រប​ខ្លួន​ទៅរក​បដិវត្តន៍​នៃ​ឧស្សាហកម្ម​ជំនាន់​ទី៤។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​រួមសិក្ខាសាលា​ជំនាញ​ទាំង៥​នេះ គឺពូត​ផ្តុំ​លើការ​ប្រមូលផ្តុំ​ទស្សនៈ​ទៅលើ​ការ​ពិភាក្សា​រវាង​អ្នក​ឯកទេស​ជំនាញ​រវាង​មន្ត្រី​គ្រប់គ្រង​នៅក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ធ្វើយ៉ាងណា​នៅក្នុង​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី លើកទី​១៦ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ រកឲ្យ​ឃើញ​ថា និន្នាការ​ថ្មី និង​គំហើញ​ថ្មី សម្រាប់​ការអនុវត្ត​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់អ្នក​មើល​ អ្នកអាន អ្នកស្តាប់ យើងត្រូវ​បំពេញ​តួនាទី​របៀបណា ហើយជាពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ព័ត៌មាន​សង្គម​កំពុង​តែ​រីក​សាយភាយ ហើយ​កំពុងតែ​មាន​ឥទ្ធិពល​ខ្លាំងនៅក្នុង​ចំណោមនៃ​វិស័យ​ព័ត៌មាន​បែបប្រពៃណី​មាន៖ វិទ្យុ ទូរទស្សន៍ និង​សារព័ត៌​មាន។ មួយវិញ​ទៀតដែរ អង្គសិក្ខា​សាលា ក៏ទទួល​យក​នូវទស្សនៈ ទទួល​យកនូវ​គំនិត ដើម្បី​ចងក្រង​ជា​ទស្សនវិស័យ ថាតើ​កិច្ចប្រជុំ​កំពូល​លើវិស័យ​ផ្សព្វផ្សាយ និង​ព័ត៌មាន លើកទី​១៦នេះ នឹង​រកឲ្យឃើញ​ថា យើងនឹង​បន្តភារកិច្ច បន្តការ​អនុវត្ត​ជាក់ស្តែង​យ៉ាង​ដូចម្តេច ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យវិស័យ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ទាំង​បែបប្រពៃណី ទាំងបែប​ទំនើប និង​ទាំង​បែបសង្គម បានដើរ​ជាមួយគ្នា ប្រមូលផ្តុំ​ជាមួយ​គ្នា បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​សាធារណជន បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ទូរទស្សនិក​ជន សេចក្តី​ត្រូវការ​របស់​អ្នក​ស្តាប់»។

សូមបញ្ជាក់​ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី១៦ នឹងបើក​ជាផ្លូវការ​ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី១២ ខែ​មិថុនា​ស្អែកនេះ ដើម្បី​ពិនិត្យ និង​ឆ្លង​ការ​សម្រេច​នូវ​របៀបវារៈ​ទាំង៥​នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

;