១០០ឆ្នាំទៀត ទើប​កម្ពុជា អាច​ធ្វើជាម្ចាស់ផ្ទះ​លើកទី២ នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី

  • 2019-06-11 08:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ធិការ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ក្នុងរយៈពេល ១០០ឆ្នាំទៀត ទើប​កម្ពុជា អាច​ធ្វើជាម្ចាស់ផ្ទះ​លើកទី២ នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​មួយ​នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​លើកទី១៦ ដែល​ធ្វើឡើង​នា​ថ្ងៃទី១២ ខែមិថុនា​ស្អែក​នេះ។

សូម​ជម្រាប​ថា ​កម្ពុជា បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង នៃ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​លើកទី១៦ ដែល​ធ្វើឡើង​ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅខេត្ត​សៀមរាប។ សន្និសីទ​លើក​នេះ ផ្តោតលើ​ប្រធានបទ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល-អភិវឌ្ឍន៍​ទីផ្សារ» ដោយ​​មាន​គណៈ​​ប្រ​តិភូ​​ជាថ្នាក់ដឹកនាំ និងតំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និងអន្ត​រជា​តិ​ចូល​រួមប្រមាណ៥០០​នាក់ មកពីបណ្ដា​ប្រទេសជាង៤០ នៅក្នុង​តំបន់ និងពិភព​លោក។

នៅថ្ងៃ​១១ ខែមិថុនា​នេះ មានការ​ពិភាក្សា​ក្នុង​សិក្ខា​សាលា​ចំនួន​៥​ ដើម្បី​ដាក់ចូល​កិច្ចប្រជុំ​កំពូល​នៅថ្ងៃ​ស្អែក​រួមមាន ៖ ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ, របៀបដឹកនាំ​ក្នុង​យុគ​សម័យ​សារព័ត៌មាន​នៃ​បដិវត្តន៍ឧស្សាហកម្ម​ជំនាន់​ទី៤, ការបង្កើត​កម្មវិធីដ៏​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល, និន្នាការ​នៃ​បច្ចេកវិទ្យា4K និង​ឥទ្ធិពល​នៃភាព​ពិត​កើន និងការ​និម្មិត​នៅក្នុង​វិស័យ​សារព័ត៌មាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;