សម្តេច ហ៊ុន សែន សម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាផ្លូវការហើយ
- 2019-06-11 09:08:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន សម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាផ្លូវការហើយ
ចន្លោះមិនឃើញ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានសមាសភាពសរុបចំនួន៣០រូប ក្នុងនោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋន្ត្រីទទួលបន្ទុកលើការងារនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាន ។ លោកឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ។
នាយកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាអនុប្រធាន ។ នាយកឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ជាអនុប្រធាន និងលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន និងមានអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន ចំនួន២៥រូបទៀត ជាសមាជិក៕