ក្រុមអាស៊ាន ៣ ធ្លាក់ចេញពីវគ្គជម្រុះ World Cup ជុំដំបូង
- 2019-06-11 15:38:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអាស៊ាន ៣ ធ្លាក់ចេញពីវគ្គជម្រុះ World Cup ជុំដំបូង
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិ ៥ ដែលក្នុងនោះមានក្រុមអាស៊ានចំនួន ៣ បានធ្លាក់ចេញពីការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ី ជុំដំបូងហើយ ពោលគឺមាន ប្រ៊ុយណេ ឡាវ ទីម័រខាងកើត ប៊ូតាន និងម៉ាកាវ (ដកខ្លួន)។ ចំណែកក្រុមដែលឡើតទាំង ៥ រួមមាន ម៉ុងហ្គោល បង់ក្លាដេស ម៉ាឡេស៊ី ហ្គាម និងស្រីលង្កា (ជាប់ស្វ័យប្រវត្តិ)។
ចំណែកកម្ពុជា និងប៉ាគីស្ថាន នឹងត្រូវប្រកួតក្រោយគេ វេលាម៉ោង ១១យប់នេះ។
លទ្ធផលទាំង ៤គូ ដែលបញ្ចប់ហើយ រួមមានដូចខាងក្រោម៖
ប្រ៊ុយណេ ២-១ ម៉ុងហ្គោលី (សុរបទាំង២ជើង ម៉ុងហ្គោល ឈ្នះ ៣-២)
បង់ក្លាដេស ០-០ ឡាវ (សរុបទាំង២ជើង បង់ក្លាដេស ឈ្នះ ១-០)
ទីម៏រខាងកើត ១-៥ ម៉ាឡេស៊ី (សរុបទាង២ជើង ម៉ាឡេស៊ី ឈ្នះ ១២-២)
ហ្គាម ៥-០ ប៊ូតាន (សរុបទាំង២ជើង ហ្គាម ឈ្នះ ៥-១)
ស្រីលង្កា vs ម៉ាកាវ (ស្រីលង្កាជាប់ស្វ័យប្រវត្តិ ក្រោយម៉ាកាវ ដកខ្លួន)