ជម្រុះ EURO យប់មិញ! អាល្លឺម៉ង់ លត់គូ​ប្រកួត​ដល់ ៨​គ្រាប់ ឯ​ខ្សែ​ប្រយុទ្ធ​បារាំង Mbappe រកបាន​គ្រាប់ទី​១០០

  • 2019-06-12 02:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គជម្រុះ EURO 2020 កាលពី​យប់មិញ​នេះ អាល្លឺម៉ង់ បាន​លត់​ អេស្តូនី យ៉ាងទក់សាច់​ក្នុង​លទ្ធផល ៨-០ ក្នុងនោះ ៥គ្រាប់​គឺធ្វើ​បាន​នៅតង់​ទី១។

គ្រាប់បាល់​ទាំង៨​គ្រាប់​នេះ ធ្វើបាន​ដោយ Marco Reus នាទី១០ និង៣៧, Serge Gnabry នាទី១៧ និង​៦២, Leon Goretzka នាទី២០, Ilkay Gundogan នាទី២៦ ដោយ​បាល់​ប៉េណាល់ទី, Timo Werner នាទី៧៩ និង Leroy Sane នាទី៨៨។

​៥គ្រាប់​របស់​អាល្លឺម៉ង់​នៅ​តង់ទី១ ក្នុង​ការ​ប្រកួត​នេះ គឺធ្វើ​បាន​សារជាថ្មី​បន្ទាប់ពី​ធ្វើបាន​កាលពី​ឆ្នាំ២០១៤ ទល់នឹង​ប្រេស៊ីល ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ដែល​ពេលនោះ ​អាល្លឺម៉ង់ បាន​បំបាក់ ប្រេស៊ីល ៧-១។

៣ប្រកួត​របស់​អាល្លឺម៉ង់ ក្នុង​វគ្គជម្រុះ​នេះ (ពូលC) គឺឈ្នះ​ទាំងអស់ មាន​៩ពិន្ទុ ប៉ុន្តែ​ស្ថិតនៅ​ចំណាត់​ថ្នាក់ទី២​ក្នុងពូល​ជា​បណ្តោះអាសន្ន តាមពី​ក្រោយ អៀរឡង់​ខាងជើង ដែល​៤ប្រកួតឈ្នះ​ទាំងអស់ មាន ១២​ពិន្ទុ ឈរលើគេ​ក្នុងពូល។ យប់មិញ អៀរឡង់ខាងជើង​ឈ្នះ បេឡារុស ១-០។

ចំណែក​១គូទៀត គឺ បារាំង បាន​បំបាក់​ម្ចាស់ផ្ទះ អង់ដូរ៉ា ក្នុង​លទ្ធផល ៤-០។ ៤គ្រាប់​នេះ ធ្វើបាន​ដោយ Kyilan Mbappe នៅនាទី​១១, Wissam Ben Yedder នាទី៣០, Florian Thauvin នាទី៤៥ និង​ Kurt Zouma នៅនាទី៦០។ សូម​បញ្ជាក់​ថា នេះគឺជា​គ្រាប់ទី​១០០ របស់ Mbappe ក្នុងការ​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្លឹប ចំនួន ១៨០​ដង។

ក្នុងវគ្គ​ជម្រុះ​នេះ បារាំង ស្ថិតក្នុង​ពូលH មាន​៩ពិន្ទុ ក្នុង​៤ប្រកួត កំពុង​ឈរលេខ​១ បណ្តោះ​អាសន្ន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;