ទិដ្ឋភាពនាវាយក្សរបស់មហាសេដ្ឋីអង់គ្លេស តម្លៃខ្ទង់រយលានដុល្លារ កំពុងបង្អួតរាងនៅទន្លេចតុមុខ
- 2019-06-12 04:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពនាវាយក្សរបស់មហាសេដ្ឋីអង់គ្លេស តម្លៃខ្ទង់រយលានដុល្លារ កំពុងបង្អួតរាងនៅទន្លេចតុមុខ
ចន្លោះមិនឃើញ
នាវាតម្លៃ ១៥០ លានដុល្លារ របស់មហាសេដ្ឋីអង់គ្លេសលោក Joe Lewis ម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur កំពុងបណ្ដែតខ្លួននៅទន្លេចតុមុខ នារាជធានីភ្នំពេញ។
នាវានោះ មានឈ្មោះថា Aviva ជានាវាមានប្រវែងវែងជាងគេក្នុងលោកទី ៤៦ នៅពេលបង្ហាញមុខដោយក្រុមហ៊ុន Abeking & Rasmussen កាលពីឆ្នាំ ២០១៧។ វាមានប្រវែង ៩៨,៤ ម៉ែត្រ កម្ពស់ ១៧,២៤ ម៉ែត្រ និងមានទម្ងន់ ៤ ៩៦៦ តោនឯណោះ។
នាវានេះមានប្រណីតភាពខ្ពស់ប្រៀបដូចជាផ្ទះ និងការិយាល័យធ្វើការបណ្ដែតទៅរបស់មហាសេដ្ឋី Joe Lewis យ៉ាងអ៊ីចឹង។ រឹតតែពិសេសនៅខាងក្នុងគឺមានទីធ្លាសម្រាប់លេងតេនីស ដែលមានទំហំ ១០ x ២០ ម៉ែត្រថែមទៀតផង។
សូមទស្សនាទិដ្ឋភាព ដែលថតដោយលោក យ៉ន សូវៀត / ខ្លីៗ ខាងក្រោមនេះ៖
ទិដ្ឋភាពខាងក្នុងនៃនាវានេះ នឹងបង្ហាញជូននាពេលបន្ទាប់៕