លោក ជី សិលា ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​មួយ​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី

  • 2019-06-12 09:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជី សិលា នាយកប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែល​ជាក្រុមហ៊ុនឌីជីថល​ឈានមុខគេនៅកម្ពុជា បាន​​អញ្ជើញ​ចូលរួម​ធ្វើជាវាគ្មិន​នៅក្នុង​សិក្ខាសាលា​ស្តីអំពី «ការ​រួមបញ្ចូល​នៃបច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ក្នុងការ​បង្កើតមាតិកា (Intergration of Lastest technology in content creation)» ក្នុង​វិស័យ​សារព័ត៌មាន នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី។ សិក្ខាសាលា​នេះ ធ្វើឡើង​នារសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ខេត្ត​សៀមរាប។

ក្រៅពីលោក ជី សិលា ក៏មាន​ការចូលរួមពី​វាគ្មិន​បរទេស​ចំនួន៤រូបទៀត​ដែរ​រួមមាន៖ លោក​បណ្ឌិត Andrew Yew មកពី​ម៉ាឡេស៊ី, លោក Bala Murali Subramaney មកពីម៉ាឡេស៊ី, លោក Gordon Gu មកពី​ប្រទេស​ចិន និង​លោក Toni Fiedler មកពីប្រទេស​ចិន។

សូម​រំលឹក​ថា កាលពីថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ​២០១៩ មានការ​រៀបចំ​សិក្ខាសាលាចំនួន៥ មុនបើកផ្លូវការសន្និសីទនេះ ក្រោម​ប្រធាន​បទ​សំខាន់ៗ​រួមមាន៖  របៀប​ដឹកនាំ​ក្នុងយុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី៤, ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត, និន្នាការ​បច្ចេកវិទ្យា 4K, ឥទ្ធិពល​នៃ Augmented Reality (AR) and Virtual Reality (VR) នៅ​ក្នុង​វិស័យ​សារព័ត៌មាន និង​សិក្ខាសាលា​ស្តីពីការបង្កើត​កម្មវិធី​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​យុគ្គសម័យ​ឌីជីថល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;