មហាសេដ្ឋី​អង់គ្លេស ម្ចាស់​ក្លឹប Spurs ជាមិត្តភក្តិ​របស់​អ្នក​ឧកញ៉ា គិត ម៉េង

  • 2019-06-13 02:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 539

ចន្លោះមិនឃើញ

មហាសេដ្ឋី​អង់គ្លេស Joe Lewis ម្ចាស់​ក្លឹប Tottenham Hotspur ដែល​បាន​មក​កម្ពុជា តាម​រយៈ​នាវាខ្នាត​យក្ស​ដ៏ប្រណីត Aviva ត្រូវ​បាន​ទម្លាយ​ឲ្យដឹង​ថា​ជា​មិត្តភក្ដិ​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉ម រស្មី ជំនួយការ​អ្នក​ឧកញ៉ាគិត ម៉េង។

លោក ម៉ម រស្មី ក៏បានបញ្ជាក់ដែរថា លោក​ Joe Lewis មក​កម្ពុជា​នាពេល​នេះ គឺ​ដោយសារ​ការ​អញ្ជើញ​របស់​ឧកញ៉ា គិត​ ម៉េង។ បន្ទាប់​ពីរាជធានី​​ភ្នំពេញ លោក Joe នឹង​បន្ត​ដំណើរ​ទៅលេង​កោះរ៉ុងផងដែរ។

លោក ម៉ម រស្មី បាន​បង្ហោះ​រូបភាព​អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារ ជួប​ជាមួយ​មហា​សេដ្ឋីអង់គ្លេស​រូបនោះ នៅ​លើ​នាវា ដែល​កំពុង​ចត​នៅ​ទន្លេ​ចតុមុខ រាជធានី​ភ្នំពេញ។ លោក​បាន​សរសេរថា៖

"ម្ចាស់នាវាដ៏ធំ​ គឺមហាសេដ្ឋីលំដាប់ពិភពលោក​ ឈ្មោះ​ Joe Lewis និងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវជាមិត្តភក្តិ​តរបស់​អ្នកឧកញ៉ា​ គិត​ ម៉េង​ បានត្រូវអញ្ចេីញមកលេងទីក្រុង​ភ្នំពេញ​ និង​កោះរុង​ ដោយអ្នកឧកញ៉ា​ គិត​ ម៉េង​ ហេីយ​លោក​ Joe​ ក៏បានអញ្ចេីញក្រុមគ្រួសារ​អ្នកឧកញ៉ា​ ពិសាបាយថ្ងៃត្រង់នៅលេីនាវានោះយ៉ាងសប្បាយរីករាយរាក់ទាក់​ រវាង​ក្រុមគ្រួសារលោក​ Joe Lewis និង​ ក្រុមគ្រួសារអ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​"។

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

;