ទូតខ្មែរនៅសិង្ហបុរី ប្រតិកម្មចំពោះការផ្សាយរបស់ Channel News Asia

  • 2019-06-13 11:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 78

ចន្លោះមិនឃើញ

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី លោកងួន សុខវេង បានប្រតិកម្មចំពោះការផ្សាយរបស់ស្ថានីយទូរទស្សន៍ព័ត៌មានអាស៊ី (Channel News Asia-CNA) ស្តីអំពីកម្ពុជា ដែលមានចំណងជើងថា "ពិនិត្យស៊ីជម្រៅៈ ការទូតមូលប្បទានប័ត្ររបស់ចិន (INSIGHT: China’s Chequebook Diplomacy)" ដែលបានចុះផ្សាយតាមគេហរទំព័ររបស់ CNA និងបានផ្សព្វផ្សាយតាមទូរទស្សន៍ CNA។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី បានថ្លែងថា សេចក្តីរាយការណ៍ព័ត៌មាននេះ បានលើកឡើងដោយខុសការពិតអំពីកម្ពុជា ដោយ​ឈរ​លើព័ត៌មានតែមួយផ្នែក និងការវិភាគមិនបានស៊ីជម្រៅ ជាពិសេសពាក់ព័ន្ធដល់ការអភិវឌ្ឍទីក្រុងព្រះសីហនុ ដែលនាំឲ្យមតិសាធារណៈយល់ខុស និងប៉ះពាល់ដល់មុខមាត់ និងកិត្តិនាមរបស់ប្រទេសកម្ពុជា។

លោកងួន សុខវេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី

យោងតាមលិខិតចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី ផ្ញើ លោកស្រី ថាំ ឡុក ខេងប្រធានប្រតិបត្តិសាជីវកម្មផ្សព្វផ្សាយ មានខ្លឹមសារទាំងស្រុងដូចតទៅ៖

“លោកស្រី ថាំ ឡុក ខេង ខ្ញុំសរសេរមកលោកស្រីនេះ គឺដោយយោងលើសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ របស់ស្ថានីយទូរទស្សន៍ព័ត៌មានអាស៊ី (Channel News Asia-CNA) ស្តីអំពីកម្ពុជា ដែលមានចំណងជើងថា ពិនិត្យស៊ីជម្រៅៈ ការទូតមូលប្បទានប័ត្ររបស់ចិន (INSIGHT: China’s Chequebook Diplomacy) ដែលបានចុះផ្សាយតាមគេហរទំព័ររបស់ CNA នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩ និងបានផ្សព្វផ្សាយតាមទូរទស្សន៍ CNA។ ខ្ញុំមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអត្ថន័យនៃសេចក្តីរាយការណ៍ព័ត៌មាននេះ ដែលបានលើកឡើងដោយខុសការពិតអំពីកម្ពុជា ដោយឈរលើព័ត៌មានតែមួយផ្នែក និងការវិភាគមិនបានស៊ីជម្រៅ ជាពិសេសពាក់ព័ន្ធដល់ការអភិវឌ្ឍទីក្រុងព្រះសីហនុ ដែលនាំឲ្យមតិសាធារណៈយល់ខុស និងប៉ះពាល់ដល់មុខមាត់ និងកិត្តិនាមរបស់ប្រទេសកម្ពុជា។

សេចក្តីរាយការណ៍របស់ CNA ស្តីពីផលអវិជ្ជមានពីការអភិវឌ្ឍក្រុងព្រះសីហនុ ដោយវិនិយោគិនចិន និងកំណើនទេសចរចិនក្នុងទីក្រុងនេះ មិនបានឆ្លុះបញ្ចាំងពីស្ថានការណ៍ពិតឡើយ ដោយមិនបានអើពើចំពោះ ការពិតដែលថា ការវិនិយោគ និងទេសចរចិន បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម របស់កម្ពុជា តាមរយៈបង្កើតការងារដល់ប្រជាជនកម្ពុជា នៅក្នុងវិស័យជាច្រើន រួមមានឧស្សាហកម្មវាយនភ័ន្ឌ សំលៀកបំពាក់ និងសេវាកម្ម។ ជាឧទាហរណ៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ការងាររាប់ពាន់ដល់ប្រជាជនក្នុងស្រុក។ លើសពីនេះទៅទៀត ជំនួយ និងកម្ចីសម្បទានរបស់ចិនបានដើរតួនាទីជាសារវ័ន្ត ក្នុងការគាំទ្រការអភិវឌ្ឍកម្ពុជា លើវិស័យជាច្រើន ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ជាការច្បាស់ណាស់ដែលសេចក្តីរាយការណ៍របស់ CNA មិនបានខិតខំបង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយទេ អំពីការពិតស្តីពីការវិនិយោគ និងវត្តមានចិននៅក្រុងព្រះសីហនុ ហើយផ្ទុយទៅវិញ លើកឡើងតែពីទស្សនៈអវិជ្ជមាន ផ្អែកតាមការយល់ឃើញរបស់ប្រជាជនមូលដ្ឋានតែពីរនាក់។ តើការយល់ឃើញរបស់មនុស្សពីរនាក់នេះ អាចតំណាងឲ្យប្រជាជនក្រុងព្រះសីហនុភាគច្រើន និងឆ្លុះបញ្ចាំងពីការពិតនៅក្រុងព្រះសីហនុ បានយ៉ាងដូចម៉្តេចកើត។

សេចក្តីរាយការណ៍របស់ CNA ក៏បានលើកឡើងពីបញ្ហាដីធ្លី ដោយឈរលើព័ត៌មានតែម្ខាង ដោយមិនបានសិក្សាស៊ីជម្រៅដល់ឬសគល់នៃបញ្ហា និងបានធ្វើការវាយតម្លៃដោយឥតមូលដ្ឋាន ថា បញ្ហាដីធ្លីគឺបង្កឡើងដោយសារកំណើននៃការវិនិយោគរបស់ចិន។ យើងពិតជាមានចំងល់ពីគោលបំណងនៃសេចក្តី រាយការណ៍របស់ CNA លើបញ្ហានេះ ហើយយើងបានកត់សំគាល់ថា របៀបប្រមូលព័ត៌មានលើបញ្ហាដីធ្លី ក៏គ្មានលក្ខណៈស៊ីជម្រៅដែរ។ ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាដីធ្លីទូទាំងប្រទេស។ មកដល់ខែ ឧសភា ឆ្នាំ ២០១៩ កម្មសិទ្ធដីប្រមាណ ៥,២ លាន ត្រូវបានរដ្ឋាភិបាលប្រគល់ជូនដល់ប្រជាជនកម្ពុជា ដែលមានន័យថា ៧៤% នៃចំនួនកម្មសិទ្ធប្រមាណ ៧លាន ដែលរាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្ត ចុះបញ្ជីឲ្យបានចប់សព្វគ្រប់នៅត្រឹមឆ្នាំ ២០២១។

សេចក្តីរាយការណ៍របស់ CNA បានគូសបញ្ជាក់ដោយបំភ្លើស និងមិនត្រឹមត្រូវតាមយុត្តិធម៌ថា កម្ពុជាកំពុងស្ថិតក្នុងគ្រោះថ្នាក់បាត់បង់ភាពបត់បែន ក្នុងការកំណត់ក្របខ័ណ្ឌនយោបាយការបរទេសឯករាជ្យ បន្ទាប់ពីបានធ្លាក់ជ្រៅទៅក្នុងរង្វង់ឥទ្ធិពលរបស់ចិន ដោយលើកជាឧទាហរណ៍ថា នៅឆ្នាំ ២០១៦ កម្ពុជាគឺជាអ្នកដែលបានរាំងស្ទះ ការចេញសេចក្តីថ្លែងការណ៍ដែលប្រើពាក្យធ្ងន់ៗ ពាក់ព័ន្ធសកម្មភាពចាក់ពង្រីកដី នៅតំបន់សមុទ្រចិនខាងត្បូង។ ការចោទប្រកាន់ដោយឥតមូលដ្ឋានមកលើកម្ពុជានេះ មិនអាចទទួលយកបានទេ។ ខ្ញុំសូមទាញការចាប់អារម្មណ៍របស់លោកស្រីថា កម្ពុជាគឺជាប្រទេសឯករាជ្យ និងអព្យាក្រឹត ហើយដូចជាប្រទេសសិង្ហបុរីដែរ កម្ពុជាមានសិទ្ធអនុវត្តនយោបាយការបរទេស ដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ដូចជាច្បាប់ និងបទដ្ឋានអន្តរជាតិនានា ដើម្បីបំរើផលប្រយោជន៍ជាតិ និង រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានប្រកាន់ជំហរដោយឥតប្រែប្រួល។ ក្នុងនាមជាប្រទេសដែលមិនពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យភាព នៅតំបន់នេះ កម្ពុជាមិនប្រកាន់ជំហរលំអៀងទៅខាងណាឡើយ។ ជាការពិត អាស៊ានមិនមែនជាតុលាការកាត់សេចក្តីលើជម្លោះទាមទារដែនដីនៅសមុទ្រចិនខាងត្បូងទេ។ កម្ពុជាតែងតែលើកទឹកចិត្ត និងអំពាវនាវដល់ភាគីពាក់ព័ន្ធផ្ទាល់ ឲ្យដោះស្រាយជម្លោះទឹកដី ដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ និងការចរចាទ្វេភាគី។ វាជាផលប្រយោជន៍ល្អបំផុតសម្រាប់អាស៊ានទាំងមូល ក្នុងការរក្សាភាពជាដៃគូអាស៊ាន-ចិន ឲ្យបន្តរីកលូតលាស់ និងថែររក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់។

សេចក្តីរាយការណ៍របស់ CNA ក៏បានអះអាងដោយគ្មានមូលដ្ឋានថា កម្ពុជាបានហើយនិងកំពុងតែត្រូវបានស្រូបចូលទៅក្នុងអន្ទាក់បំណុលដកខ្លួនមិនរួច តាមរយៈការទទួលឥណទានដ៏ច្រើនមហិមា ការវិនិយោគនិងជំនួយ ហិរញ្ញវត្ថុពីប្រទេសចិន។ អ្វីដែលជាការពិត គឺរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពអាចគ្រប់គ្រងគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនបាន។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយយ៉ាង តឹងរឹងក្នុងការខ្ចីប្រាក់ពីម្ចាស់ជំនួយសំខាន់ៗរបស់ខ្លួន ដែលរួមមានដូចជា ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សំរាប់តែករណីចាំបាច់ដើម្បីការអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ច។ ជាក់ស្តែង តម្លៃអនុបាតបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ធៀបជាមួយផលិតផលក្នុងស្រុកសរុប (GDP) គឺមានត្រឹមតែ ២១.៤% ប៉ុណ្ណោះ ដែលនេះជាកម្រិតទាបនៅឡើយ បើធៀបទៅនឹងកម្រិតអនុបាតគោលអប្បបរិមា ៤០% សម្រាប់កម្ចីប្រកបដោយចីរភាព ហើយចំណុចនេះមានការទទួលស្គាល់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និង ADB ។ ដូចនេះ ការអះអាងថា កម្ពុជាកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលដែលមិនអាចដោះខ្លួនរួច ជារឿងដែលមិនត្រឹមតែជាកំហុសឆ្គងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងគូសបង្ហាញរូបភាពខ្មៅងងឹតស្តីពីទំនាក់ទំនងកម្ពុជា-ចិន។

ក្រៅពីបទយកការណ៍នៅក្រោមចំណងជើង “ការទូតមូលប្បទានប័ត្ររបស់ចិន” របស់ CNA នៅមានសេចក្តីរាយការណ៍ព័ត៌មានផ្សេងៗទៀតដែលរំលេចទិដ្ឋភាពអវិជ្ជមានស្តីពីកម្ពុជា។ បទយកការណ៍របស់ CNA ដែលមានចំណងជើងថា “សូត្រ និងវិថីៈ ថៃ និងកម្ពុជា រមួលនៅលើផ្លូវ” ក៏បានបង្ហាញរូបភាពដែលមានលក្ខណៈលំអៀង បំភ័ន្តមតិ និងមានការពិតតែមួយជ្រុងស្តីពីកម្ពុជា និងការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ។

ជាទីបញ្ចប់ ខណៈដែលកម្ពុជា និងសិង្ហបុរី មានចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធលើវិស័យនានា ហើយប្រទេសទាំងពីរក៏ជាសមាជិកអាស៊ានដូចគ្នា ខ្ញុំសូមសំណូមពរឲ្យធ្វើការចុះផ្សាយមតិខាងលើទាំងស្រុងនៅក្នុងគេហរទំព័ររបស់ CNA ដែលនេះគឺជាសិទ្ធិក្នុងការឆ្លើយតប។ ខ្ញុំក៏សង្ឈឹមផងដែរថា បទយកការណ៍នានាអំពីកម្ពុជានាពេលអនាគត នឹងចៀសវាងការឆ្លុះបញ្ចាំងតែពីចំណុចអវិជ្ជមានដោយគ្មានតុល្យភាព ហើយយកការពិតជាក់ស្តែងទាំងស្រុងមកធ្វើជាមូលដ្ឋាន ដើម្បីលើកកម្ពស់ទំនុកចិត្តលើ CNA និងជួយរួមចំណែកដល់ការវិវត្តន៍ជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងសិង្ហបុរី។ ខ្ញុំយល់ថា ជាការប្រសើរណាស់ ដែលយើងគួរតែជួបពិភាក្សាគ្នាប្រកបដោយផ្លែផ្កា ពាក់ព័ន្ធទៅនឹងព័ត៌មានស្មោះត្រង់អំពីកម្ពុជា”៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;