ទិដ្ឋភាព​អ្នកគាំទ្រ ៥ម៉ឺន​នាក់ ស្វាគមន៍​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Hazard នៅ​ Real Madrid

  • 2019-06-14 02:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ក្នុង​នាម​ជា​កីឡាករ​ថ្មីរបស់ Real Madrid នៅ​កីឡដ្ឋាន Bernabeu កាលពីមិញនេះ (១៣ មិថុនា) ដោយ​មាន​ការ​ស្វាគមន៍​ពី​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ផ្ទាល់ ដល់ទៅ ៥ម៉ឺន​នាក់។

មុន​ពិធី​បង្ហាញ​ខ្លួន Hazard បាន​ពិនិត្យ​សុខភាយ​ជោគជ័យ និង​បាន​ចុះ​កុងត្រា​រយៈពេល ៥ឆ្នាំ ជាមួយប្រធាន​ក្លឹប​ លោក Florentino Perez។ ក្រោយ​ចុះកុងត្រា Hazard បាន​និយាយ​ជា​ភាសា​អេស្ប៉ាញថា "Hola todos" ដែល​មានន័យថា "សួស្ដី​អ្នកទាំងអស់គ្នា"។ Hazard បន្ថែមថា៖ "ក្ដី​សុបិន​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក គឺ​ចង់​លេង​នៅ Real Madrid"។

បន្ទាប់​មក Hazard បាន​ស្លៀកពាក់​ឯកសណ្ឋាន​ថ្មី​របស់ Real Madrid រួច​ដើរ​ចូលទីលាន មុន​បង្ហាញ​បច្ចេកទេស​ត្រែះបាល់ និង​ទាត់​បាល់​ឲ្យ​អ្នក​គាំទ្រ​។

នៅ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ការ​បង្ហាញ​ខ្លួន​នោះ កីឡាករ​សញ្ជាតិ​បែលហ្សិក វ័យ ២៨ឆ្នាំ បា​ន​និយាយថា៖ "ខ្ញុំ​នឹង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​កីឡាករ​ល្អបំផុត​ក្នុង​លោក ប៉ុន្តែ​ជា​ដំបូង ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ក្នុង​ក្រុម​ដែល​ល្អ​បំផុត​ក្នុង​លោក"។

សូមទស្សនា​ទិដ្ឋភាព​នៃ​ពិធី​បង្ហាញ​ខ្លួន​របស់ Hazard ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

;