​ប្រទេស​អាស៊ាន​មួយ​ ដែល​ប្រជាជន​សំណាង​បាន​​ជិះ PCX ​អត់​ចាក់​សាំង​មុន​គេ​

  • 2019-06-14 04:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​នាំ​ចូល​ម៉ូតូ​ប្រភេទ​អគ្គិសនី ​បើ​ចង់​យក​មក​ប្រើ​ប្រាស់​ នោះ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន​ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថានីយ​​សម្រាប់​ការ​ផ្គត់ផ្គង់​ប្រភព​ថាមពល​អគ្គិសនី(សាក​ភ្លើង) ​ជា​មុន​សិន និង​បង្កើត​មាន​ចំនួន​ច្រើន​​ទៀត​ផង​ផ្គត់ផ្គង់​តម្រូវ​ការ​។

ដូច​នេះ​ទើប​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទើប​តែ​មាន​ប្រទេស​ហ្វីលីពីន​មួយ​គត់ ​ដែល​ក្រុមហ៊ុន Honda ហ្វីលីពីន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ​Romblon Electric Cooperative (Romelco) ក្នុង​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ូតូ PCX 150 ប្រភេទ​អគ្គិសនី​ និង​មាន​ស្ថានីយ​សាក​ភ្លើង​ចំនួន ១៧ កន្លែង​​មុន​គេ​បង្អស់​ជា​ផ្លូវការ​ក្នុង​ខេត្ត​ Romblon ដែល​កន្លែង​មួយៗ​ផ្ទុក​ថាមពល ៣០០ គីឡូវ៉ាត់​ម៉ោង​ឯណោះ​។ ​ចំណែក ម៉ាឡេស៊ី ​និង​ថៃ​​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ទើប​សាកល្បង​នៅ​ឡើយ។

​ប្រសិន​បើ​យើង​តាមដាន​លើ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​​ខេត្ត​ Romblon ​ប្រទេស​ហ្វីលីពីន(កាល​ពី​ខែកុម្ភៈ​ឆ្នាំ ២០១៩​) ក្នុង​មួយ​ ១ លីត្រ​ប្រមាណ ៥៧ បេសូ(ស្មើ​នឹង​១,១ ដុល្លារ)។ ​ដូច​នេះ​ក្នុង​សាំង​មួយ​លីត្រ​សម្រាប់ PCX 150 ​(សាំង) ​ជិះ​បាន​ប្រមាណ​ជា​ ៤៤ គីឡូម៉ែត្រ។ ចំណែក​តម្លៃ​នៃ​ការ​សាក​ភ្លើង​ម្ដង​នៅ​ស្ថានីយ​ចំណាយ​អស់ ៣៦ បេសូ(០,៦៧ សេន​គិត​ជា​លុយ​ដុល្លារ)។

​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ PCX ​អគ្គិសនី​មាន​ដូច​ជា ប្រើប្រាស់​ប្រភេទ​ AC motor ផ្ដល់​កម្លាំង​ ៤,២ គីឡូវ៉ាត់(៥,៧ សេះ​) ​សាក​មួយ​ពេញ​ម្ដង​ប្រើ​ពេល ៣ ​ទៅ​ ៤ ​ម៉ោង​ជិះ​បាន ៤២ ទៅ ៦០ ​គីឡូ​ម៉ែត្រ។ ម៉ូតូ​នេះ ធ្ងន់​ជាង PCX ប្រើ​សាំង ១៣ គីឡូក្រាម(ព្រោះ​​អាគុយ ២ ដុំ​ខាង​ក្នុង​)​។ ក្នុង​អាគុយ ១​ ដុំ​ទម្ងន់​ក្រោម ១០​គីឡូក្រាម​​អាច​ហូត​យក​មក​សាក​ភ្លើង​ខាងក្រៅ​បាន​។ ​ឯ​តម្លៃ​លក់​នៅ​ហ្វីលីពីន​គឺ​ប្រមាណ​ជា ២៥៧៩ ដុល្លារប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ topgear ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
;