Real Madrid បញ្ចេញ​វីដេអូបង្ហាញ​ពី​សមត្ថភាព​របស់​ "Messi ជប៉ុន" ដែល​ទើប​ទិញបាន

  • 2019-06-15 00:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​ចុះកុងត្រា​យក​កីឡាករ​វ័យ ១៨ឆ្នាំ Takefusa Kubo "រហស្សនាម Messi ជប៉ុន" ពី​ក្លឹប FC Tokyo ក្នុង​តម្លៃខ្លួន ២លាន​អឺរ៉ូ។

ខ្សែបម្រើ​ដែល​ទើប​បង្ហាញ​ខ្លួន​ក្នុង​ក្រុមជម្រើសជាតិ​ជប៉ុន​ជា​លើក​ដំបូង កាលពីថ្ងៃ​ទី៩ ខែមិថុនា​ថ្មីៗនេះ នឹង​ចូល​លេង​ក្នុ​ងក្រុម​ Castilla (ក្រុម​ Reserve របស់ Real Madrid)។

កាសែតអេស្ប៉ាញ Marca បានរាយការណ៍​ថា Real បានចុះកុងត្រា​រយៈពេល ៥ឆ្នាំជាមួយ Kubo ក្នុង​តម្លៃ​ប្រមាណ ១លាន​អឺរ៉ូ។

សូមបញ្ជាក់ថា Kubo ធ្លាប់​លេង​នៅ​ក្រុមយុវជន​ Barcelona ពីអាយុ ៩ឆ្នាំ ដល់ ១៣ឆ្នាំ មុន​ត្រឡប់​ទៅ​ជប៉ុន​វិញ ក្រោយ​គេ​រកឃើញ​ថា Barca បំពាន​លើ​ច្បាប់​ទិញ​ដូរ​កីឡាករ​យុវជន។

ក្នុងឆ្នាំ២០១៩ នេះ Kubo ចូលលេង​ឲ្យក្រុមធំ FC Tokyo ១៣ប្រកួត ស៊ុត​ចូល ៤គ្រាប់។

សូមទស្សនា​វីដេអូ​ដែល​បង្ហោះ​ដោយ​ផេក​ក្រុម​យុវជន​ Real Madrid "La Fábrica del Real Madrid" ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;