ប្រទេសណា ធ្លាប់​លើក​ពាន Copa America ច្រើន​ជាងគេ?

  • 2019-06-15 00:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Copa America ជា​ពាន​បាល់ទាត់​សម្រាប់​ប្រទេស​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ តាំង​ពីឆ្នាំ ១៩១៦ មក​ម្ល៉េះ។ ដំបូង​ឡើយ ពាន​នេះ មាន​ឈ្មោះ​ថា SOuth American Football Championship ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ជា Copa America នៅឆ្នាំ ១៩៧៥។

ចាប់ពីឆ្នាំ ១៩៩៣ មក ពាន​នេះ មាន ១២ក្រុម គឺប្រទេស​អាមេរិក​ខាងត្បូង ទាំង ១០ បូក​ប្រទេស២​ទៀត ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម។

នៅ​ឆ្នាំ ២០១៩ នេះ ការប្រកួត​ធ្វើ​ឡើង​នៅ​ទឹកដី​ប្រេស៊ីល ដោយ​មាន​ ១២ក្រុម​ចូលរួម គឺ​ក្រុម​អាមេរិក​ខាងត្បូង​ទាំង ១០ បូក​ជប៉ុន និង​កាតា មកពីអាស៊ី។ ការប្រកួត​ចាប់ផ្ដើម​នា​ព្រឹក​នេះ​ហើយ ដោយ​ម្ចាស់​ផ្ទះ​ប្រេស៊ីល ត្រូវ​ជួប​បូលីវី។

ងាក​ទៅ​មើល​ប្រវត្តិសាស្រ្ដ​វិញ គិត​ចាប់​តាំង​ពី​កកើត​មក អ៊ុយរុយហ្គាយ​ជា​ក្រុម​ដែល​ធ្លាប់​លើក​ពាន​នេះ​ច្រើនដង​ជាង​គេ (១៥ដង) តាម​ពីក្រោយ​អាហ្សង់ទីន (១៤ដង) និង​ប្រេស៊ីល (៨ដង)។

អ៊ុយរុយហ្គាយ អបអរក្រោយឈ្នះពាន Copa America កាលពីឆ្នាំ ២០១១
- អ៊ុយរុយហ្គាយ ឈ្នះពាន ១៥ដង៖ 1916, 1917, 1920, 1923, 1924, 1926, 1935, 1942, 1956, 1959, 1967, 1983, 1987, 1995, 2011
  • អាហ្សង់ទីន ឈ្នះពាន ១៤ដង៖ 1921, 1925, 1927, 1929, 1937, 1941, 1945, 1946, 1947, 1955, 1957, 1959, 1991, 1993

  • ប្រេស៊ីល ឈ្នះពាន ៨ដង៖ 1919, 1922, 1949, 1989, 1997, 1999, 2004, 2007

  • ប៉ារ៉ាយហ្គាយ ឈ្នះពាន ២ដង៖ 1953, 1979

  • ស៊ីលី ឈ្នះពាន ២ដង៖ 2015, 2016

  • ប៉េរូ ឈ្នះពាន ២ដង៖ 1939, 1975

  • កូឡុំប៊ី ឈ្នះពានម្ដង៖ 2001

  • បូលីវី ឈ្នះពាន​ម្ដង៖ 1963

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;