តុលាការ​ផ្ទន្ទាទោស​លោក ផែង វណ្ណៈ ​ដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្តត្រឹម២ខែកន្លះ និង​ពិន័យ​៤លាន​រៀល

  • 2019-06-17 02:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី សុខលេង ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច ធ្វើការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល១​ឆ្នាំ ប៉ុន្តែ​តុលាការ​បាន​បង្គាប់ ឲ្យ​អនុវត្ត​ត្រឹម​២ខែ និង​១៥ថ្ងៃ​ប៉ុណ្ណោះ និង​ពិន័យ​ជាប្រាក់ ចំនួន ៤លាន​រៀល ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទ៌ តាម​មាត្រា៤៩៤ មាត្រា៤៩៥ និង​មាត្រា៣០៥ នៃ​ក្រមព្រហ្ម​ទណ្ឌ។

នាពេល​សវនាការ​កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ​២០១៩​កន្លងទៅ លោក ផែង វណ្ណៈ បាន​ឆ្លើយសារភាព​ថា លោកពិត​ជាបាន​បង្ហោះ​សរសេរ​ប្រៀបធៀប​ មិនសមរម្យ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​ការពាំ​នាំ​ថវិកា ចូល​បុណ្យ​ពិត​ប្រាកដមែន តែ​​លោក​អះអាង​ថា លោក​មិនមាន​ចេតនា​ឡើយ និង​បង្ហាញពី​ការ​សោកស្តាយ​កំហុស​ផងដែរ។

ជាមួយគ្នានេះ​លោក​បាន​ទទួល​យក​ការ​ចោទប្រកាន់​ និង​ស្នើឲ្យ​តុលាការ​បន្ធូរបន្ថយ​ទោស​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;