ស្អាត​ឥត​ខ្ចោះ! បង្ហាញ​សម្រស់​តារា​ស្រី​ K-Pop ដំបូងគេ មានសញ្ជាតិ​រុស្ស៊ី

  • 2019-06-19 06:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ផលិតកម្ម​​​កូរ៉េ​ខាង​ត្បូង HiCC Entertainment បាន​ប្រកាស​ថា​ អ្នក​ហាត់​ការ​សញ្ជាតិ​រុស្សី​ម្នាក់​ឈ្មោះ Lana នឹង​ចូល​ប្រឡូក​ជា​តារា K-Pop នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ។

Lana បាន​ចាប់​ផ្ដើម​ការ​ហ្វឹកហាត់​ធ្វើ​ជា​តារា​តាំង​ពី​ជាង ២ ឆ្នាំ​មុន ហើយ​នាង​បាន​បង្ហាញ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដើម្បី​ដុះ​ខាត់​ទេពកោសល្យ​របស់​ខ្លួន សម្រាប់​ការ​ប្រឡូក​សិល្បៈ​ក្នុង​នាម​ជា​តារា​ទោល​ម្នាក់។

ឈ្មោះ​ពិត​របស់ Lana គឺ​ Svetlana Eugina ដែល​កើត​នៅ​ឆ្នាំ ១៩៩៧។ រូប​សម្រស់​របស់​តារា​កូរ៉េ សញ្ជាតិ​រុស្សី​​រូប​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​មិន​ស្ទើរ​ឡើយ​ពី​មហាជន។ មាន​ខ្លះ​លើក​ឡើង​ថា​ទម្រង់​មុខ​របស់ Lana គឺ​ផ្សំ​ដោយ​រាជិនី​សម្រស់​ K-Pop ជំនាន់​ថ្មី គឺ Chae Yeon សមាជិក DIA និង Nancy ក្រុម Momoland។ ទស្សនា​សម្រស់​ Lana ដូច​ខាង​ក្រោម ៖​​​​​​

ចុចអាន ៖ បិតា​ផលិតកម្ម​យក្ស​កូរ៉េ​ YG ប្រកាស​លា​លែងពី​គ្រប់​មុខ​តំណែង

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;