លោក ហ៊ុន ម៉ានិត បដិសេធព័ត៌មាន​ដែល​ថា​លោ​ក​មាន​លុយ ១០០លាន​ដុល្លារ​នៅ​ធនាគារ​អាមេរិក

  • 2019-06-20 07:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ានិត កូនប្រុស​សម្ដេច​នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន នា​ថ្ងៃ​ទី២០ ខែមិថុនា​នេះ បាន​បដិសេធចំពោះ​ព័ត៌មាន​ដែល​ថា លោក និង​ប្អូនស្រី មាន​ទឹកប្រាក់​ក្នុង​ធនាគារ​មួយ​របស់​អាមេរិក ចំនួន ១០០លាន​ដុល្លារ​ក្នុង​ម្នាក់ៗ។

លោក ហ៊ុន ម៉ានិត បាន​បញ្ជាក់ថា ព័ត៌មាន​នោះ ជា​ព័ត៌មាន​មិន​ពិត បង្កើត​ឡើង​ក្នុង​ចេតនា​បង្ខូច​ឈ្មោះ​ លាបពណ៌ បង្កើតជា​ការ​សង្ស័យ​ពីសាធារណជន។ លោក​លើក​ឡើង​ទៀត​ថា លោក​កំពុង​ពិចារណា ថា​តើ​គួរ​ប្រើ​នីតិវិធីច្បាប់ ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ ឬ​ក៏ទុកចោល។

សូមអាន​ការសរសេរ​ទាំងស្រុង របស់​លោក​ ហ៊ុន ម៉ានិត ដូចខាងក្រោមនេះ៖

"ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ 100 លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី 1 ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក"។

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;